លោក​ហ៊ុន សែន​​នឹង​អញ្ជើញ​សម្ពោធ​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​​កម្ពុជា​​នៅ​សាន​ស៊ី ​ប្រទេស​ចិន​​

28-03-2017 10:16 am 641

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេលខាងមុខ តប​តាម​ការអញ្ជើញ​របស់​លោក​ហ៊ូ ហេ​ភីង អភិបាលខេត្ត​សាន​ស៊ី​។​នេះ​បើ​តាម​លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន បន្ទាប់​ពី​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ជាមួយ លោក​ហ៊ូ ហេ​ភីង អភិបាលខេត្ត​សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​សៀ​ល​ថ្ងៃទី​២៧ មីនា នៅ​វិមាន​សន្តិភាព​។​

លោក​ហ៊ូ ហេ​ភីង បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។ មជ្ឈមណ្ឌល​ពាណិជ្ចកម្ម​កម្ពុជា​នៅក្នុ​ង​ខេត្ត​សាន​ស៊ី​គឺជា​សមិទ្ធផល​ថ្មី​មួយ​ម​ន្ថែ​មទៀត​ក្នុងការ ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត