ម៉ាឡេស៊ី​​ចាប់ខ្លួន​មនុស្ស​​៩​នាក់​​សង្ស័យ​ពាក់ព័ន្ធ​​ក្រុម​រដ្ឋ​អ៊ីស្លាម​

24-03-2017 2:09 pm 1084
រូបភាព​​ការចាប់ខ្លួន​ជនសង្ស័យ

​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​បុរស​៩​នាក់ ក្នុងនោះ​មាន​គ្រូបង្រៀន​ម្នាក់​ផង ដោយ​សង្ស័យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​ក្នុង​ពេល​ធ្វើ​ប្រតិ​បត្ដិកា​រ មាន​បុគ្គលិក​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់​រៀបចំ​ផែនការ​វាយប្រហារ​លើ​ស្ថានីយ​ប៉ូលិស​។​បុរស​រូប​នេះ​រង​ការចោទប្រកាន់​ដែរ​ថា បាន​ទាក់ទង​នឹង​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ទទួល​សម្ភារៈ​និង​ឧបករណ៍​យកមក​ធ្វើ​គ្រឿង​ផ្ទុះ​។​

​ដោយឡែក​គ្រូបង្រៀន​បឋមសិក្សា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយ​រូបគេ​បាន​សារភាព​ថា បាន​ផ្សព្វផ្សាយ​បន្ដ​នូវ​មនោ​គម​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​គណនី​ហ្វេ​សប៊ុក ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី​។​ចំពោះ​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ផ្សេងទៀត រង​ការចោទប្រកាន់​ថា​ពាក់ព័ន្ធ​សកម្មភាព​ភេរវកម្ម តាមរយៈ​ការផ្ដល់​ជំនួយ​ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី​។​

​សូមបញ្ជាក់​ថា ប្រតិ​បត្ដិកា​ររបស់​អង្គភាព​ប្រឆាំ​ង​ភេរវកម្ម ធ្វើឡើង​នៅក្នុង​រដ្ឋ​Selangor រដ្ឋ​Perak រដ្ឋ​Kedah រដ្ឋ​Kelantan និង​រដ្ឋ​Johor៕

 ពាក្យគន្លឹះ  ម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត