អវត្តមាន​លោកសុខ អាន​នាំឲ្យ​លោក​កែវ រ៉េមី​ ព្រួយបារម្ភ​ពី​ការងារ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​

20-03-2017 11:15 am 15286

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែង​ពីក្តីបារម្ភ​ចំពោះ​កិច្ចការងារ​នៅក្នុង​ទីស្តីការ​​គណៈ​រដ្ឋមន្ត្រី​ ​ក្រោយ​លោកសុខ អាន​ ឧបនាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ទទួល​មរណភាព​។ នៅក្នុងវគ្គបណ្តុះបណ្តាល​ស្តីពី​ការដោះស្រាយ ​និង​អង្កេត​ស្រាវជ្រាវ​ករណី​បណ្តឹង​រំលោភ​សិទ្ធិមនុស្ស​ ថ្ងៃទី២០ មីនា​នេះ​ លោក​កែវ រ៉េមី ចាត់​ទុក​​មរណភាព​​លោក​សុខ អាន​ ថាជាការ​បាត់​បង់​​​ធន​ធាន​មនុស្ស​ដ៏​សំខាន់។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ គូសបញ្ជាក់​ថា លោកប៊ិន ឈិន ដែល​ទទួល​តួនាទី​ជំនួសលោកសុខ អាន ជាតំណែងថ្មីទាំងស្រុង ដែល​ធ្វើឲ្យ​លោក​បារម្ភ​ចំពោះ​កិច្ច​ការងារ​មួយចំនួន​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ ព្រោះសុទ្ធ​សឹង​តែ​​ជា​​ការងារ​ធំៗ និងមានលក្ខណៈអន្តរជាតិ។ សូម​ស្តាប់​ប្រសាសន៍​របស់លោកកែវ រ៉េមី ដែលរៀបចំដោយអឿន ភារ៉ា ដូចតទៅ៖

សំឡេងលោកកែវ រ៉េមី

 ពាក្យគន្លឹះ  លោក​កែវ រ៉េមី​

ព័ត៌មានផ្សេងទៀត