លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃទី១៦ មីនា នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅថ្ងៃជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានសរសេររៀបរាប់ថា លោកសុខ អាន បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ដែលបានធ្វើអោយកម្ពុជា មានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះ គឺជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។
សូមបញ្ជាក់ថា លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។