កូនប្រុស​ទាំង​៤​របស់លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​

16-03-2017 8:49 am 86594

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់ ថ្នាក់​កំពូល​មួយរូប ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បាន​បម្រើការ​នៅក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៩៣ មក ដោយ​ទទួល​មុខងារ​ជា​ទេសរដ្ឋមន្ត្រី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​។ គំរូ​វិរៈភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន​១. ការចូលរួម​ដឹកនាំ​កិច្ចចរចារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ដែល​នាំ​សន្តិភាព និង​ស្ថេរភាព​មក​កម្ពុជា​ដល់​សព្វថ្ងៃ​។ ២. ដឹកនាំ​ការចរចារ​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក និង​ដណ្តើម​ជ័យជម្នះ​នៅ​តុលាការ​ក្រុងឡាអេ ទាក់ទងនឹងប្រាសាទព្រះវិហារ មក​កម្ពុជា​វិញ​។​៣. ដឹកនាំ​អាជ្ញាធរ​អប្សរា​ដែល​ជម្រុញ​កំណើន​អ្នក​ទេសចរណ៍​មក​កម្ពុជា​ពី​៤​ម៉ឺន ដល់ ៤ លាន​នាក់​ក្នុង ១ ឆ្នាំ ទៅ​តំបន់​អង្គរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោកស្រី អា​ន្នី សុខ អាន និង​មានកូន​៥​នាក់ ក្នុង​នោះ​កូនស្រី​១​នាក់ កូនប្រុស​៤​នាក់ ដែល​សុទ្ធសឹង​មាន​សមត្ថភាព តំណែង​ខ្ពស់ និង​សមាសភាព​ក្នុង​ជួរ​រដ្ឋាភិបាល ក៏ដូចជា​ឯកជន​។

-​ ​លោក​លោក សុខ ពុទ្ធី​វុ​ធ កូន​ទី​២ ជា​កូនប្រសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​តំណែង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​ជា​ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ​សោ​ម៉ា​។​

-​ កូន​ទី​៣​គឺ​លោក​សុខ សូ​កាន​គឺ​ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ។​

-​ កូន​ទី​៤​នោះ​គឺ​លោក​សុខ សូកេន ដែល​ត្រូវជា​កូនប្រសារ​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុ​រដ្ឋ លេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ

-​ កូនប្រុស​ពៅ លោក សុខ សង្វា​រ គឺជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​។​    ​

 ពាក្យគន្លឹះ  លោកសុខ អាន

ព័ត៌មានផ្សេងទៀត