ខណៈពេលនេះ សពលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីកំពុងតម្កល់ នៅគេហដ្ឋានរបស់លោក បន្ទាប់ពីត្រូវបានដឹកតាមយន្តហោះ មកដល់កម្ពុជានៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៦ មីនានេះ។ សពលោកសុខ អាន ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
គួរបញ្ជាក់ថា លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា នៅមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ ដោយៈសៅ វិសាល