លោក​ខៀវ កាញារីទ្ធ​រម្លឹក​អនុស្សាវរីយ៍​កាល​នៅ​រៀន​ជាមួយ​លោក​សុខ អាន​

15-03-2017 9:38 pm 9848

ក្រោយ​ទទួល​ដំណឹង​មរណភាព​លោកសុខ អាន ​រដ្ឋមន្ត្រីទីស្តីការ​គណៈរដ្ឋមន្ត្រី ​លោកខៀវ ​កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានបង្ហោះ​សារ​នឹកស្រណោះ គ្រាដែល​លោកទាំង២ នៅ​សិក្សា​ជាមួយ​​​គ្នា។ លោក​ខៀវ កាញារីទ្ធ បាន​សរសេរ​ថា"ក្នុងសម័យ​​សាលា​រដ្ឋបាល (ENA) ​សិស្ស​ថ្នាក់​ការទូត​ជំនាន់​ទី​ពីរ​ មាន​ចំនួន​ដប់​ពីរ​នាក់ ។ ក្រោយ ១៩៧៩ យើង​បាន​ជួប​គ្នា​តែ​ពីរ​នាក់​គត់ គឺ ឯ​.​ឧ​. សុក​អាន (​តាមពិត ត្រកូល​គាត់​ផ្សេង តែ​ក្រោយ​ខ្មែរក្រហម គាត់​យក​នាម​បិតា​គាត់​ជា​ត្រកូល​វិញ​) និង រូបខ្ញុំ ។ ពេលនេះ គាត់​ទៅ​មុន​ហើយ ។ សូម​វិញ្ញាណក្ខន្ធ​មិត្ត​បាន​ទៅ​សោយសុខ​ចុះ"។​

 ពាក្យគន្លឹះ  លោកសុខ អាន

ព័ត៌មានផ្សេងទៀត