សពលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី នឹងត្រូវដឹកតាមយន្តហោះពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៣-៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ស្អែកនេះ ដែលនឹងអាចត្រូវចុះចតនៅព្រលានយន្តហោះយោធា។ នេះបើតាមការចុះផ្សាយរបស់អង្គភាពFresh News។
សូមបញ្ជាក់ថា លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ ក្រោយទទួលដំណឹងមរណភាពនេះ រដ្ឋាភិបាល ក៏បានសម្រេច បង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសពផងដែរ៕ ដោយៈសៅ វិសាល