លោក​ដូណាល់ ត្រាំ​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​នៅ​ដើម​ខែ​មេសា​

14-03-2017 2:25 pm 1389

​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក គ្រោង​នឹង​ជួប​ទទួល​ស្វាគមន៍ ជាមួយ​លោក​ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន នៅ​ក្នុង​កិច្ច​ជំនួប​កំពូល​រយៈពេល​ពីរ​ថ្ងៃ នៅ​ខែ​មេសា​ខាង​មុខ​នេះ​។​កិច្ច​ជំនួប​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦​ដល់​ទី​៧ ខែ​មេសា ឆ្នាំ​២០១៧ នៅឯ​Mar-a-Lago resort ជា​កន្លែង​ផ្ទាល់ខ្លួន របស់​លោក​ដូណាល់​ត្រាំ​ស្ថិត​ក្នុងរ​ដ្ឋ​ផ្ល័រីដា​។​

​គម្រោង​នៃ​កិច្ច​ជំនួប​កំពូល​នេះ​គឺ​សហរដ្ឋអាមេរិក​ចង់​ស្វែករក​កិច្ចសហប្រតិបត្តិកា​រ និង​ការទំនាក់ទំនង អោយ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ប្រទេស​ចិន​ដែល​ជា ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក​។​នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក Axios កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា​។​

​បើ​តាម​ការអះអាង​ពី​មន្ត្រីរដ្ឋបាល​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​អោយដឹងថា កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើទៅបាន តែ​លោក​មិនទាន់​អាច​បញ្ជាក់​អ្វី​អោយ​លើសពីនេះ​ទេ​។​ដោយឡែក​ក្រសួង​បរទេស​ចិន ភ្លាមៗ​ក៏​សុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​DonaldTrump​ដែល​បាន​រិះគន់​ចិន​លើ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង ធ្លាប់បាន​ចរចារ​ទល់មុខ​គ្នា​ជា​លើកដំបូង​ជាមួយ​សមាជិក​នៃ​ថ្នាក់ដឹកនាំ​ចិន​លោក​យ៉ាង ជាឈី ។​នៅ​ក្នុង​កិច្ច​ជំនួប​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​សេត​វិមាន​បាន​និយាយថា វា​គឺជា​ឱកាស​មួយ​ដើម្បី​អាច​ជួបប្រជុំ​ជាមួយ​លោក​ស៊ី ជី​ង​ពី​ន​(Xi Jinping)​ប្រធានាធិបតី សារ​ធា​រណ​ប្រជាមានិត​ចិន ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ផងដែរ​៕

 ពាក្យគន្លឹះ  លោក​ដូណាល់ ត្រាំ​

ព័ត៌មានផ្សេងទៀត