ស្ថានទូត​​កម្ពុជា​​នៅ​ម៉ាឡេស៊ី​​និង​​ចិន​​អន្តរា​គម​​ជួយ​​ពល​រដ្ឋ​ខ្មែរ​​៤​នាក់​​

14-03-2017 11:56 am 982

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១៤ មីនា​នេះ ឱ្យដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរា​គម​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិ​និវត្តន៍​​ដល់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើ​ការខុសច្បាប់ និង​ជួប​ការលំបាក​នៅ​ទីនោះ​។ រី​ឯ​មួយ​ករណី​ទៀត គឺ​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយ​ការជួញដូរ​ចំនួន​២​នាក់ និង​ត្រូវ​បាន​​ប៉ូលីស​ព្រំដែន​ចិន​Dongxing ឃាត់ និង​ឃុំខ្លួន​នៅ​ទីនោះ​រហូតមក ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន អន្តរាគ​ម​ជួយសង្គ្រោះ​ហើយ និង​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​​ទាំងនោះ​មក​កម្ពុជា​វិញ​៕

 ពាក្យគន្លឹះ  ស្ថាន​ទូត​កម្ពុជា

ព័ត៌មានផ្សេងទៀត