ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រោសព្រះរាជទានគោរមងារ លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជា “សម្តេចវិបុលបញ្ញា សុខ អាន”។ ការព្រះរាជទានគោរមងារនេះ ដោយសារព្រះអង្គទ្រង់យល់ថា លោកសុខ អាន ជាអ្នកដឹកនាំ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី១៣ មីនានេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោកសុខ អាន កំពុងសម្រាកព្យាបាលជម្ងឺ នៅឯក្រៅប្រទេស៕ ដោយៈសៅ វិសាល