កម្ពុជា​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ដែល​អូសបន្លាយ​រយៈពេល​យូរ​

06-03-2017 10:53 am 2729

​ចាប់ពី​ថ្ងៃ​ទី ៧​ដល់​ថ្ងៃ​ទី ៨​ខែ​មីនា បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​កក់ខែ​ខ្លះៗ ហើយ​ចាប់ពី​ថ្ងៃ​ទី​១២ ឬ​១៣ ខែ​មីនា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរតែ​ទូទាំងប្រទេស ដែល​អាច​អូសបន្លាយ​ជាច្រើន​ថ្ងៃ​ផងដែរ​។​នេះ​បើ​យោង​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៧​នេះ​។​

​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង នៅ​ពេល​មេឃ​រកកលភ្លៀង ពិសេស​តំបន់​វាលទំនាប​៕

ព័ត៌មានផ្សេងទៀត