ស្នងការរង​ខេត្ត​កំពង់ធំ​៥​រូប​ស្នើ​លោក​ស ខេង​ដក​មេ​កើយ​របស់​ខ្លួន​ចេញ​

03-03-2017 4:44 pm 13501

​ដោយសារ មិន​ពេញចិត្ត ចំពោះ​ភាព​អសកម្ម​ការងារ បក្សពួកនិយម និង​ការបាត់​សាមគ្គីភាព​ផ្ទៃក្នុង ក្រោម​ការដឹកនាំ​របស់​លោកស្នងការ​ខេត្ត​កំពង់ធំ ទើប​ធ្វើឲ្យ​លោក​ស្នងការង​៥​រូប បាន​ធ្វើ​លិខិត​ស្នើ​ទៅ កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បីឲ្យដ​កមេ​កើយ​របស់​ខ្លួនចេ​ញ ដើម្បី​ស្តារ​ស្ថានការណ៍ ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។

​តាមរយៈ​លិខិត ដែល​ចុះហត្ថលេខា ដោយ​ស្នងការរង​ខេត្ត​កំពង់ធំ​៥​រូប កាលពី​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៧ និង​ត្រូវបាន​ផ្សព្វផ្សាយ​សាធារណៈ នា​ថ្ងៃ​ទី​០៣ មីនា បានឲ្យដឹងថា លោក​ជូ សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ អសមត្ថភាព​លើ​ការដឹកនាំ គ្មាន​ការទទួលខុសត្រូវ មិន​មាន​ជំនាញ​ច្បាស់លាស់ ដឹកនាំ​មាន​ភាពយឺតយ៉ាវ ស្ពឹក​ស្រពន់ ដែល​ធ្វើឲ្យ​អង្គភាព​ទន់ខ្សោយ​។​

​សម្រាប់​បញ្ហា​ប្រឈម​នឹង​ការដឹកនាំ​វិញ ត្រូវបាន​លើកឡើង​ថា មាន​ការឃុបឃិត ជាមួយ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ខ្លួន តែងតាំង​មន្ត្រី​ថ្នាក់ក្រោម ដោយ​យក​លុយ យក​លុយ​ពី​នាយ នាយរង​ផ្នែក នៅ​អធិការ ក្នុង​ពេល​ជ្រើសរើស​បេក្ខភាព បំពេញ​ក្របខ័ណ្ឌ​ថ្មី ពុំ​មាន​ការពិភាក្សា ជាមួយ​ថ្នាក់​ស្នងការរង​ទាំងអស់ ដោយ​ដឹង​តែ​ដាក់​តែ កូនក្មួយ​របស់​ខ្លួន ឲ្យ​ជាប់​ជា​មន្ត្រី​នគរបាល ពេល​ដំឡើង​ឋានន្តរស័ក្តិ តួនាទី គឺ​លួច​ដំឡើង​តែ​បក្ខពួក​របស់​ខ្លួន និង​អ្នក​ណា​មាន​លុយ​ឲ្យ​។​

​ការតែងតាំង​មន្ត្រី ដោយ​អត្តនោម័ត និង​យក​លុយ មិន​ផ្អែក​តាម​លក្ខណៈសម្បត្តិ សមត្ថភាព និង​សីលធម៌ ព្រមទាំង​គ្មាន​ការប្រជុំ​វាយតម្លៃ ឲ្យបាន​ច្បាស់លាស់ ជា​ពិសេស​រាល់​សកម្មភាព បាន​ធ្វើឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង នៃ​អង្គភាព​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ធំ​ទាំងមូល ។

​ដោយ​មើលឃើញ ពី​ភាពអវិជ្ជមាន​ទាំងនេះ បាន​ធ្វើឲ្យ​ស្នងការរង​នគរបាល ខេត្ត​កំពង់ធំ ធ្វើលិខិត ស្នើសុំ​យ៉ាងទទូច ដល់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អន្តរាគមន៍ ផ្លាស់ប្តូរ ថ្នាក់ដឹកនាំ​រូបនោះ ចេញ​ពី​អង្គភាព​ស្នងការដ្ឋាន នគរបាល​កំពង់ធំ ដើម្បី​ស្តារ​ស្ថានការណ៍ ឲ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ​។​

​យ៉ាង​ណា​ពាក់ព័ន្ធ​នឹង ការចោទប្រកាន់​បែប​នេះ វិទ្យុ​វាយោ មិនអាច​សុំ​ការឆ្លើយបំភ្លឺ ពី​លោក​ជូ សំអាន ស្នងការ​នគរបាល ខេត្ត​កំពង់ធំ បានទេ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ស្នងការខេត្តកំពង់ធំ

ព័ត៌មានផ្សេងទៀត