ការតវ៉ា​ធ្វើឡើង​នៅ​ចិន​​ប្រឆាំង​ការដំឡើង​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​នៅ​កូរ៉េខាងត្បូង​

03-03-2017 10:15 am 1355
រូបភាពទង់ជាតិចិន​និងក្រុមហ៊ុន​Lotte

​យទ្ធនាការ​ធ្វើពហិការ​លើ​ផលិតផ​ល​របស់​ក្រុមហ៊ុន​Lotte Group បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន ដើម្បី​ប្រឆាំង​នឹង​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ការតវ៉ា​បានចាប់ផ្ដើម​នៅពេល​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ បាន​ទទួល​ជា​ផ្លូវការ​ទីតាំង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​Lotte Group ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស សម្រាប់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​

​កូរ៉េខាងត្បូង​អះអាងថា​នឹង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​ក្នុង​ឆ្នាំ​២០១៧​នេះ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង ដោយ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​លពី​កូរ៉េខាងជើង​។​ផែនការ​របស់​កូរ៉េខាងត្បូង ត្រូវ​ចិន​ជំទាស់​ដោយ​បារម្ភ​ថា​ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល អាច​ប្រើប្រាស់​ដើម្បី​តាមដាន​សកម្មភាព​យោធា​របស់​ចិន​។​

​ព្រោះតែ​ការព្រួយបារម្ភ​នេះ ធ្វើឲ្យ​មាន​យុទ្ធនាការ​ប្រឆាំងនឹង​ផលិតផល​របស់​ក្រុមហ៊ុន​Lotte Group ជា​អ្នក​ដែល​បាន​ផ្ដល់​ទីតាំង​សម្រាប់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​មាន​បញ្ជី​ឈ្មោះ​អ្នក​ចែកចាយ​បន្ដ​ប្រមាណ​ជា​១០០​នាក់​នៅក្នុង​ប្រទេស​ចិន កំពុង​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេត អំពាវនាវ​កុំឲ្យ​ប្រជាជន​ទៅ​ទិញ​ផលិតផល​ពី​ហាង​របស់​ពួកគេ​។​មាន​ការរិះគន់​ខ្លះ​ទៀត​ជំរុញ​ឲ្យ​ក្រុមហ៊ុន​Lotte​ចាកចេញ​ពី​ប្រទេស​ចិន​តែម្ដង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​មិនទាន់​មាន​ការចាត់វិធានកា​រ​យ៉ាងណាទេ ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា ទីផ្សារ​របស់​ចិន​និង​អតិថិជន​នឹង​កំណត់ ទោះបី​ក្រុមហ៊ុន​បរទេស​មួយ​នេះ​ទទួលបាន​ជោគជ័យ​ក្នុង​ប្រទេស​ចិន​៕

 ពាក្យគន្លឹះ  ចិន-កូរ៉េខាងត្បូង

ព័ត៌មានផ្សេងទៀត