ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ក្រុង​ប៉េកាំង​

03-03-2017 9:28 am 907

​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ បាន​យាង​ចេញ​ទៅ​ពិនិត្យ ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​០៣ មីនា​នេះ​។​
​ការយាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នេះ គេ​មើល​មាន​វត្តមាន មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប បាន​អម​ព្រះរាជដំណើរ ក្នុង​រួមមាន លោក​សាយ ឈុំ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ហេង សំរិន និង ព្រះ​ញាតិវង្សានុវង្ស ជាច្រើន​អង្គ​ទៀត​។​

​សូមបញ្ជាក់​ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចម៉ែ តែងតែ​យាង​ទៅពិនិត្យ ព្រះរាជសុខភាព​យ៉ាង​ទៀងទាត់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រៀងរាល់​៦​ខែម្តង​។ ដោយឡែក ការយាង​ចេញ​ទៅ​ពិនិត្យ ព្រះរាជសុខភាព​លើក​នេះ មិនទាន់​មាន​ការបញ្ជាក់​ព័ត៌មាន​ថា ព្រះអង្គ​ទាំង​ទ្វេ ទ្រង់​នឹង​យាង​ត្រឡប់​មក​កម្ពុជា វិញ​នា​ពេល​ណា​នោះទេ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ព្រះមហាក្សត្រ

ព័ត៌មានផ្សេងទៀត