វិធីសាស្ត្រ​ថែរក្សា​សម្រស់​អោយនៅតែ​ស្អាត ក្រោយ​សម្រាលកូន​ហើយ​

23-02-2017 4:21 pm 3234

​ស្ត្រី​គ្រប់រូប​មិនគួរ​បណ្ដែតបណ្ដោយ​ខ្លួន​ពេក​ទេ​។​ត្រូវ​ថែរក្សា​សម្រស់​អោយបាន​ស្អាត​ជា​និច្ច​ទោះជា​សម្រាលកូន​ហើយ​ក៏​ដោយ​។​ខាងក្រោម​នេះ​ជា​វិធី​ថែរក្សា​សម្រស់​ក្រោយ​ពេល​សម្រាលកូន​ហើយ​៖
 

១.​ការ​ឆ្ពុង ឫស្ទី​ម​៖​ទោះជា​យើង​ឆ្ពុង​នៅផ្ទះ ឫ​នៅ​ហាង​ក៏ដោយ​គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា ។​ព្រោះ​ស្ត្រី​ដែល​ទើបតែ​សម្រាលកូន​រួច សម្រស់​តែងតែ​ធ្លាក់ចុះ​មិន​ដូច​ពីមុន​ទេ​។​ដូច្នេះហើយ បងប្អូន​ស្ត្រី​ទាំងអស់​គួរតែ​ជ្រើសរើស​វិធី​ឆ្ពុង ឫស្ទី​ម​ដើម្បី​អោយ​សាច់ស្អាត ស្បែក​តឹង​រលោង និង​មាន​សុខភាព​ល្អ​។​
 

២.​ញុំាប​ន្លែ និង​សាច់​ត្រី​៖​ស្ត្រី​ដែល​ទើប​សម្រាលកូន​ហើយ​គួ​រញុំា​បន្លែ និង​សាច់​ត្រី​អោយ​បាន ច្រើន​ព្រោះ​វា​មាន​វីតាមីន និង​ប្រូតេអ៊ីន​ជួយ​បំពេញ​បន្ថែម​សារធាតុ​នៅក្នុង​រាងកាយ​យើង​។ ហើយក៏​មិន​ត្រូវ​ចោល​សាច់គោ​ដែរ ព្រោះ​សាច់គោរ​សម្បូ​ទៅ​ដោយ​ថាមពល​ជួយ​អោយ​យើង ឆាប់​មានកំ​លាង​កំហែង និង​សាច់ឈាម​ស្រស់ថ្លា​។​
 

៣.​កា​រញុំា​ផ្លែឈើ​៖​ផ្លែឈើ​ស្រស់​គឺ​សម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន​។​ដូច្នេះ​ស្ដ្រី​ដែល​សម្រាលកូន​រួច​គួ​រញុំា​អោយបាន​ច្រើន ព្រោះ​ជំនួយ​ដល់​សុខភាព​រាងកាយ ចាក​ឆ្ងាយ​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ និង​ជួយ​បំប៉ន​ស្បែក​អោយ​ស្រស់ស្អាត​។​
 

៤.​កា​រញុំា​ទឹក​៖​ទឹក​សំខាន់​ណាស់​ចំពោះ​រាងកាយ​របស់​យើង​គ្រប់គ្នា​។​ជា​ពិសេស​ស្ត្រី​ដែល សម្រាលកូន​ហើយ​ត្រូវតែញុំ​ា​ទឹក​អោយបាន​ច្រើន​ព្រោះ​វា​ជួយ​ជំរុញ​អោយ​រាងកាយ​យើង ដំណើរការ​ល្អ លាង​សម្អាត​ជា​ពុល និង​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​និច្ច​៕
 

​ដោយ​៖​ស្រី​ខួច​

ព័ត៌មានផ្សេងទៀត