ប្រធាន​រដ្ឋ​ឡាវ​​មក​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា​​ចំនួន​​ពីរ​​ថ្ងៃ​​

22-02-2017 8:46 am 1073

​នៅ​ព្រឹក​នេះ លោក​ប៊ុន​ញ៉ាំង វរ​ជិត (Bounnhang VORACHITH) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ចំនួន​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក​ប៊ុន​ញ៉ាំង វរ​ជិត នឹង​ចូល​ក្រាប បង្គំ​គាល់​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង​។ ជំនួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក​ហេង សំរិន ប្រធានរដ្ឋសភា និង​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​។

​ក្រសួងការបរទេស​កម្ពុជា បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប៊ុន​ញ៉ាំង វរ​ជិត ក្នុង​គោលដៅ​ដើម្បី​​លើក​កម្ពស់​​បន្ថែមទៀត​នូវ​ចំណងមិត្តភាព ហើយ​និង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​៕​

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត