ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​បកស្រាយ​ពី​ការ​ប្រឈម​ដាក់គ្នា​រវាង​យោធា​កម្ពុជា​-​ឡាវ​

18-02-2017 4:48 pm 9867

​ប្រធាន​មន្ទី​រព័ត​មាន​ខេត្តស្ទឹងត្រែង លោក​អ៊ុក ធា​វី បានបញ្ជាក់​ថា សភាព​ការណ៏ នៅតាម​ខ្សែបន្ទាត់ កម្ពុជា​-​ឡាវ ដែល​កំលាំង​កងវិស្វកម្ម​កំពុង​ស្ថាបនា នៅក្នុង​ទឹកដី ក​ម្ពជា ខាងកើត​ទន្លេ​សេកុង ទា​ហ៊ាន​ឡាវ បាន​ឆ្លង​មក​ហាម មិនឲ្យ​ធ្វើ ចាប់ពី ថ្ងៃទី​០៨ ខែ កុម្ភៈ នៅ ចំណុច អូរ​តា​ឡាវ ប្រមាណ​ជាង ១២ គីឡូម៉ែត្រ ពី​បង្កូល​ព្រំដែន​លេខ​៧៨ ប៉ុន្ត​កម្លាំង​កងវិស្វកកម្ម​នៅតែ​បន្តង​បន្តិចម្តង ៗ មកដល់​ពេល​នេះ​សម្រេចបាន​១៣៧ គីឡូម៉ែត្រ នៅសល់ ៩០ គីឡូម៉ែត្រ​។ អាជ្ញាធរ​ខេត្ត​រួម​ទាំង​កម្លាំង​មាន​សម្ថ​កិច្ច ធ្វើ​ការដោះស្រាយ ដោយ​ភាពហ្មឺងម៉ាត់ ទន់ភ្លន់ និង​អត់ធ្មត​បំផុត ដើម្បី​បញ្ជៀ​ស ការ​ប្រឈម​ដោយ​កម្លាំង មិន​ដូច​ការផ្សាយ តាម​វិទ្យុ និង​ទូ​រទស្ស​ន៏​ទាំងស្រុង​នោះទេ​។

​សូមបញ្ជាក់​ថា ថ្មីៗ​នះ បណ្តា​សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន បាន​ចុះផ្សាយ​ពី​ការប្រឈមមុខគ្នា​យ៉ាងខ្លាំង រវាង​កម្លាំង​យោធា​កម្ពុ​ជា និង​ឡាវ នៅ​តំបន់​ព្រំដែន​។ ការប្រឈមមុខ​ដាក់​គ្នា​នេះ ដោយសារ​តែ​ភាគី​កម្ពុជា បាន​កសាង​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​នៅ​ចំណុច​អូ​តា​ឡាវ ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​ត្រូវបាន​ទា​ហ៊ាន​ឡាវ​រារាំង​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត