ក្រោយបញ្ចេញនូវស្មាតហ្វូន SUGAR Y7 Max នៅក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានផងក្រុមហ៊ុន SUGAR Phone ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះដោយសារតែ SUGAR Y7 Max ជាស្មាតហ្វូនដែលមាន ថាមពលថ្មខ្លាំងទ្វេរដងរហូតដល់៤ពាន់មីលីអំពែនិងមានសមត្ថភាពមុខងារដូចទៅនឹង power bank ដែលអាចសាកថ្មទៅកាន់ទូរស័ព្ទផ្សេងទៀតបានព្រមជាមួយមុខងារពិសេសៗដទៃទៀតរីឯតម្លៃវិញគឺសមរម្យសាកសមសម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះមានព័ត៌មានដ៏កក្រើកមួយទាក់ទងទៅនឹងក្រុមហ៊ុន SUGAR ដែលបាន ចំណាយថវិការរបស់ខ្លួនប្រមាណ២៩លានដុល្លាអាមេរិកទៅលើការផ្សព្វផ្សាយក្នុងកម្មវិធីដ៏ល្បីល្បាញ មួយនៅក្នុងប្រទេសចិនគឺកម្មវិធី “Ears of China” និងតាមមធ្យោបាយធ្វើដំណើរជាច្រើនទៀត។ ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយនេះដែរក្រុមហ៊ុន SUGAR ក៏បានបង្ហាញនូវវត្តមាន SUGAR S9 ម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន SUGAR ដោយរំពឹងថានឹងមកដល់ប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ។
លោក យិន ឌីណា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន SUGAR ប្រចាំនៅកម្ពុជាបានឲ្យដឹងថា SUGAR S9 គឺជស្មាតហ្វូនបំពាក់ទៅដោយកាមេរ៉ាដែលមានមុខងារថតរូបស្អាត (Beauty mode) ទាំងរូបថត និងវីដេអូហើយអាចថតរូប Panoramaជាមួយកាមេរ៉ាខាងមុខបានយ៉ាងស្រស់ស្អាតដែលបច្ចុប្បន្ននេះ នៅមិនទាន់មានកំពូលស្មាតហ្វូនណាមួយដែលមានមុខងារដូចនេះនោះទេ។
ម្យ៉ាងវិញទៀតស្មាតហ្វូនទូទៅអាចថតរូបPanorama បានចំពោះតែកាមេរ៉ាខាងក្រោយប៉ុណ្ណោះមិនដូចSUGAR S9នេះឡើយ។លោកក៏បានបន្ថែមទៀតថាកាមេរ៉ារបស់ S9 គឺមានទំហំដល់ទៅ១៦មេហ្គាភីចសែលនិងមានមុខងារ ពិសេសអាចផ្តិតយករូបភាពដល់ទៅ៦៤លានមេហ្គាភិចសែលហើយសមត្ថភាពដ៏ល្អឯកនេះអាចឲ្យ លោកអ្នកធ្វើការពង្រីករូបភាពដែលលោកអ្នកបានថតរួចឲ្យនៅតែអាចរក្សាភាពច្បាស់នៃរូបភាពនោះបានដល់ទៅ២០ដងបើធៀបទៅនឹងកាមេរ៉ាស្មាតហ្វូនផ្សេងទៀត។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យ SUGAR S9 កាន់តែមានភាពលេចធ្លោរនិងទាក់ទាញថែមទៀតនោះ គឺស្មាតហ្វូនដ៏ប្រណិតមួយនេះទទួលបាននូវចំណាត់ថ្នាក់លេខមួយជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងចំណោមស្មាតហ្វូនដែលមានបំពាក់ទៅដោយមុខងារថតវីដេអូ beauty mode នៅក្នុង ចំណោមស្មាតហ្វូនជាង១០,០០០គ្រឿងហើយមានតែ១២៩ម៉ូដែលប៉ុណ្ណោះនៅទូទាំងសកលលោក។ការផ្ទៀតផ្ទាត់នេះគឹត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ដោយStrategy Analytics។ ចំពោះតម្លៃរបស់ SUGAR S9 នេះគឺមិនទាន់មានព័ត៌មានច្បាស់ការណាមួយ នៅឡើយទេខណៈអ្នកតំណាងរបស់ក្រុមហ៊ុន SUGAR បានបង្ហើបឲ្យដឹងថានៅក្នុងពេលឆាប់ៗនេះ លោកនឹងធ្វើការជម្រាបតម្លៃជូនទៅដល់អ្នកនិយមស្មាតហ្វូនទាំងអស់ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន SUGAR ដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវវត្តមានស្មាតហ្វូនម៉ូដែលចុងក្រោយនេះជាក់ជា មិនខានឡើយ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ហ្វេសបុក: SUGAR Phone Cambodia
ឫទំនាក់ទំនងមកកាន់៖ អ្នកតំណាង: លោក យិន ឌីណា
លេខទូរសព្ទ: ០១០៥៥៥១៥៤/ ០១២ ៤៤៧០០៣
អ៊ីមែល: Dina.yin@sugarphone.com