សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង​រយៈពេល​៤​ថ្ងៃ​តាម​បណ្តាល​រាជធានី​ខេត្ត​ចំនួន​១៩

12-02-2017 8:59 am 2169

​ចាប់ពី​ថ្ងៃ​ទី ១២​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កំរិត​សីតុណ្ហភាព នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​បណ្តា​រាជធានី និង​ខេត្ត​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​កំឡុង​ពេល​នោះ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ តែ​មាន​ធ្លាក់​ខ្យល់​ជំនោរ ហើយ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ​ខ្លាំង​ដោយ​អ័ព្ទ និង​ទឹកសន្សើម ជាពិសេស​គឺ​នៅ​តំបន់​ខ្ពង់រាប​៕

ព័ត៌មានផ្សេងទៀត