សាលារាជធានីភ្នំពេញ គ្រោងរៀបចំសេវាកប៉ាល់ល្បឿនលឿនដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនេះពិតជាល្អ និងអាចផ្តល់សារសំខាន់ច្រើនដល់ការរំដោះបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញបានមួយផ្នែកធំ។ គម្រោងសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹក (Water taxi service) នេះ នឹងមានខ្សែរត់ពីស្ពានព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ដែលមានចំណតចំនួន ០៩កន្លែង និងដំណើរការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់។ កប៉ាល់ដឹកជញ្ជូនអ្នកដំណើរល្បឿនលឿនទំនើបនេះ អាចផ្ទុកអ្នកដំណើរបាន ៩០នាក់ ក្នុង ០១កប៉ាល់ ដែលក្នុងគម្រោងនេះនឹងប្រើប្រាស់កប៉ាល់ចំនួន ២០កប៉ាល់៕