ស្អែក​នេះ​សីតុណ្ហភាព​ខេត្ត​ខ្លះ​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​

06-02-2017 9:03 am 1807

​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងនោះ​មាន​៖ រាជធានី​ភ្នំពេញ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី និង​មណ្ឌលគិរី អាកាសធាតុ​នឹង​ចុះ​ត្រជាក់ ក្នុង​រង្វង់​ពី​១៧-១៩​អង្សា​សេ នៅ​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​ដោយឡែក​តំបន់​វាលទំនាប ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២០-២២ អង្សា​និង​សីតុណ្ហភាព​អតិបរិមា​ចាប់ពី ២៩-៣១ អង្សា​។​នេះ​បើ​យោង​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

ព័ត៌មានផ្សេងទៀត