ឈ្មោះ​អ្នក​មិនទាន់​បង់ពិន័យ​ល្មើសច្បាប់​ចរាចរណ៍​មួយចំនួន​ឡើង​ដល់​ដៃ​តុលាការ​ហើយ​

01-02-2017 5:44 pm 1264

​នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានបង្ហាញ​បញ្ជី​ឈ្មោះ អ្នក​លើ្មលច្បាប់ ចរាច​រណ៍​៤៣៣​នាក់ ដែល​ត្រូវ​បង់​ប្រាក់​ពិន័យ ខណៈ​អ្នក​មិន​មក​បង់ ប្រាក់​ពិន័យ មួយ ចំនួន ត្រូវបាន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​រួចហើយ​។​

​ទាក់ទង​ទៅ​ការ​ល្មើសច្បាប់​ចរាច​រណ៍​នេះ​ដែរ​លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន នគរបាល ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ដល់ វិទ្យុ​វាយោ នៅ​ព្រឹក ថ្ងៃទី​០១ ខែ​កុម្ភៈ​នេះ​ថា នៅពេលដែល​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ​ដល់ដៃ​តុលាការ​ហើយ វា​គឺ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការកាត់ទោស​...

​សំឡេង​លោក​រុន រ័ត្ន​វាសនា​៖

​លោក​រុន រ័ត្ន​វាសនា បាន​បន្ត​អោយដឹងទៀតថា ក្នុង​ចំណោម​អ្នក​ល្មើស​ច្បាប់​ទាំង​៤៣៣​នាក់ នោះ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា មាន​ប៉ុន្មាន​នាក់​ដែល​ត្រូវ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលា ការ នោះទេ​ព្រោះ​ពួក​គាត់​នៅ​មាន​ពេល​១៥​ថ្ងៃ​ទៀត ក្នុងការ​បង់​ប្រាក់​ពិន័យ រឺ​តវ៉ា​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុងករណី​ដែល​អ្នកបើកបរ​យានយន្ត​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ក្នុង​រយៈពេល​ដែល​ប័ណ្ណបើកបរ​ត្រូវបាន​ដកហូត​ព្យួរទុក ឬ​ទុកជាមោឃៈ​ត្រូវ​ផ្ដន្ទាទោ​សដាក់​ពន្ធនាគារ​ពី ៦ ថ្ងៃ​ទៅ ១ ខែ និង ពិន័យ​ជា​ប្រាក់​ពី ១០០,០០០ ទៅ ៨០០, ០០០​រៀល ៕

 ពាក្យគន្លឹះ  ច្បាប់​ចរាចរណ៍

ព័ត៌មានផ្សេងទៀត