កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់ក្រុមហ៊ុនទូរស័ព្ទ ទូរទស្សន៍ និងអ៊ីនធឺណិត ព្រមទាំងអ្នកដែលពាក់ព័ន្ធ សហការជាមួយក្រុមចម្រុះរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកាត់ទម្លាក់បណ្ដាញខ្ក្សែកាបលើអាកាស ដាក់ចូលបំពង់បណ្តាញក្រោមដី ដើម្បីពង្រឹងសុវត្ថិភាពនៃបណ្ដាញខ្សែកាប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តតាមសេចក្ដីជូនដំណឹង របស់សាលាក្រុងឡើយ។
ពាក់ព័ន្ធបញ្ហានេះ លោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួន បានភ្ញាក់រលឹកមកកាត់ទម្លាក់បណ្ដាញខ្សែកាបរបស់ខ្លួន ដាក់ចូលបំពង់បណ្តាញក្រោមដី តាមការជូនដំណឹងរបស់សាលាក្រុងហើយ បន្ទាប់ពីសាលាក្រុងមានចំណាត់លើបញ្ហានេះ…………….
សំឡេងលោកម៉េត មាសភក្ដី៖