ចូល​ឆ្នាំ​ចិន​បី​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជិវិត​មនុស្ស​៣២​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​៩៧​នាក់​

30-01-2017 10:54 am 3374

​រយៈពេល​បី​ថ្ងៃ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ដោយ​គិត​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ដល់​ថ្ងៃ​ទី​២៩ ខែ​មករា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើតឡើង​ចំនួន ៦០​លើក ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់​៣២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៩៧​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់បន្ថែម​ថា បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ​២០១៧ មាន​ការថយចុះ​ជាង​ឆ្នាំ​២០១៦ ដោយ​ការ​ពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន ៧២​លើក ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់ ៣៨​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ១២៧​នាក់​។​

សូម​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​បណ្តាល​អោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​រួម​មាន​ការបើកបរ​ល្មើស​ល្បឿន​កំណត់  និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់ គឺ​ជា​អ្នកបើកបរ​ម៉ូតូ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់​ចរាចរណ៍

ព័ត៌មានផ្សេងទៀត