ក្រសួង​វប្បធម៌​ប្រកាស​ឲ្យ​ផ្អាក​ចាក់​បញ្ចាំង​រឿង​“​ភក្តី​ស្នេហ៍​ទ្វេ​ភព​”​នៅ​ទូរទស្សន៍​PNN

25-01-2017 9:25 am 1056

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ស្នើ​ផ្អាក​ជា​បណ្តោះអាសន្ន លើ​ការចាក់ផ្សាយ​ស្នាដៃ​ភាពយន្ត​ភាគ​ទូរទស្សន៍​រឿង “​ភក្តី​ស្នេហ៍​ទ្វេ​ភព​” របស់​ស្ថានីយ៍ទូរទស្សន៍​ភី​.​អិន​.​អិន ដែល​បាន​រំលោភ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។​

​ខ្លឹមសារ​នៃ លិខិត​បាន​បញ្ជាក់ថា ក្រោយ​បាន​ឃើញ​ថា ស្នាដៃ​ភាពយន្ត​ភាគ​ទូរទស្សន៍​រឿង “​ភក្តី​ស្នេហ៍​ទ្វេ​ភព​” ដែល​កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន រួចមក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ពិនិត្យឃើញ​ថា ខ្លឹមសារ​រឿង​នេះ ត្រូវបាន​អ្នកនិពន្ធ ការ​ឡៃ​ប្រឌិត ចេញ​ពី​ខ្លឹមសារ​ស្នាដៃ​អក្សរ​សីល្ប៍​ខ្មែរ រឿង​”​ទុំ​ទាវ​” ដែល​ជា​ស្នាដៃ​អក្សរ​សីល្ប៍​ក្នុង​កម្មវិធី​សិក្សា​របស់​សិ​ស្ស ចំណេះ​ទូទៅ ធ្វើឲ្យ​ប្រាសចាក​ពី​ខ្លឹមសា​រដើម បង្ក​ឲ្យមាន​ការភ័ន្តច្រឡំ ដល់​សាធារណជន ពិសេស​សិស្សានុសិស្ស​។​ ​ករណីនេះ គឺជា​ការរំលោភ​បំពាន​ដល់​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ត្រង់​មាត្រា​៩ មាត្រា​១៩ និង​មាត្រា​២០៕ ដោយៈ​សៅ វិសាល

 ពាក្យគន្លឹះ  ក្រសួងវប្បធម៌

ព័ត៌មានផ្សេងទៀត