Nokia​ជួយ​ធ្វើឲ្យ​​ប្រព័ន្ធ​បច្ចេកវិទ្យា​​3G​និង​4G​​របស់​Cellcard​​កាន់តែ​ទំនើប​​នៅ​កម្ពុជា​

24-01-2017 4:23 pm 1413

Nokia នឹង​ជួយ​ពង្រីក និង​ពង្រឹង​ប្រព័ន្ធ​បច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យ​កាន់តែ​ទំនើប​នៅ​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​អ៊ី​ន​ធើ​ណិ​ត​ឥត​ខ្សែ​ដែល​កំពុង​កើនឡើង​យ៉ាងខ្ពស់​។ គម្រោង​នេះ​នឹង​ធ្វើឲ្យ Cellcard  បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ដែល​ទាក់ទង​នឹង​អ៊ី​ន​ធើ​ណិ​ត​បាន​កាន់តែ​ល្អប្រសើ​រជាង​មុន ហើយ​ជួយ​បង្កើន​បទពិសោធ​ន៏​ល្អៗ​ដល់​អតិថិជន​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​។​

Cellcard បាន​ចាប់ដំណើរការ​សេវា 4G LTE ដំបូង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ 2015 និង​បាន​បន្ត​ពង្រីក​តំបន់​សេវា​ទៅ​កាន់​បណ្តា​តំបន់​ផ្សេងៗ​ទៀត​។ គម្រោង​ពង្រីក​តំបន់​សេវា​បច្ចុប្បន្ននេះ​មាន​ការចូលរួម​ពី Nokia ចំនួន 1500​កន្លែង ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​សេវា​អ៊ី​ន​ធើ​ណិ​តរបស់ Cellcard ទៅដល់​ខេត្ត​ផ្សេងៗ និង​ទី​ជនបទ​ជាច្រើន​កន្លែង​។​

​បច្ចេកវិទ្យា Global Service និង Single RAN របស់ Nokia នឹង​អនុញ្ញាត​ឲ្យ Cellcard ដំណើរការ   បណ្តាញ​សេវា 2G/3G/4G ក្នុងពេល​ដំណាលគ្នា​នៅលើ​ទីតាំង​តែមួយ ដែល​ជួយ​ឲ្យ Cellcard រក្សាបាន​នូវ​ការវិនិយោគ​ពី​មុន​របស់​ខ្លួន​។ Cellcard នឹង​បំពាក់​បច្ចេកវិទ្យា IP Edge Routers ដែល​ជា​ផលិតផល 7750 Service Router  (SR) របស់ Nokia ដែល​ជួយ​ឲ្យ Cellcard ត្រៀម​ខ្លួន​បាន​រួច​ជា​ស្រេច​ដើម្បី​ទទួលយក​បច្ចេកវិទ្យា​ថ្មីៗ ដូចជា 5G និង Internet of Things (IOT) ។ ដើម្បី​ធ្វើឲ្យ​បច្ចេកវិទ្យា​របស់​ខ្លួន​កាន់តែ​ទំនើប Cellcard នឹង​បំពាក់ Nokia 9500 Microwave Packet Radio ជំនួស​ឲ្យ Microwave Transport Network របស់ខ្លួន សម្រាប់​បញ្ជូន​ទិន្នន័យ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​កិច្ចសហប្រតិបត្តិការ​រវាង Cellcard និង Nokia  ក៏​រួម​មាន​ការផ្លាស់ប្តូរ​នៃ Billing System ប្រព័ន្ធ​គណនា​ទឹកប្រាក់​ចាស់​របស់ Cellcard ទៅ​បច្ចេកវិទ្យា​ថ្មី​របស់ Nokia ឈ្មោះថា SurePay ដែល​ជា​មធ្យោបាយ​ថ្មី​ដែល​អាចឲ្យ Cellcard គណនា​ទឹកប្រាក់​បាន​ភ្លាមៗ និង​មាន​ភាពបត់បែន​ទៅ​តាម​ការ​ធ្វើ​ចំណែក​ទីផ្សារ​របស់ Cellcard​។  លើសពីនេះទៅទៀត វា​ក៏​ជួយ​ឲ្យ Cellcard ងាយស្រួល​ក្នុង​ការបង្កើត​ផលិតផល សេវាកម្ម និង​កម្មវិធី​ប្រូ​ម៉ូ​សិន ដែល​សាក​សម​នឹង​អតិថិជន​។​

Ian Watson, នាយក​ប្រតិបត្តិ នៅ Cellcard បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​មោទនភាព​ក្នុង​ការសហការ​ជាមួយ Nokia លើ​គំនិត​ផ្តួចផ្តើម​របស់​យើង ដើម្បី​ផ្តល់ជូន​នូវ​សេវា 4G ដ៏​ធំ​ទូលាយ​បំផុត​ទៅ​ដល់​អតិថិជន​របស់​យើង​។ ការពង្រីក​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​ចល័ត​របស់​យើង ដើរ​តួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល ដើម្បី​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​ផល​ប្រយោជន៍​ពី​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​។​ភាព​ស្ទាត់ជំនាញ​របស់ Nokia នឹង​ជួយ​ឲ្យ​យើង​ផ្គត់ផ្គង់​សេវា​កាន់តែ​ធំ​ទូលាយ និង​គុណភាព​សេវាកម្ម​កាន់តែ​ប្រសើរ​ទៅ​ដល់​អតិថិជន​របស់​យើង​។​”

Harald Preiss, ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ខាងជើង នៅ Nokia បាន​មានប្រសាសន៍ថា​៖ ”​យើង​រីករាយ​ក្នុង​ការជួយ Cellcard ពង្រីក និង​ធ្វើ​ទំនើបកម្ម​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​ចល័ត​របស់​Cellard​។​បន្ទាប់​ពី​បញ្ចប់​គម្រោង​នេះ Cellcard នឹង​អាច​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត​ដ៏​លឿន​បំផុត​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ទាំង​នៅ​ទីក្រុង និង​នៅ​តំបន់​ជនបទ​។​ការពង្រឹង​បទពិសោធន៍​របស់​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ​មិន​ត្រឹមតែ​ជួយ​ឲ្យ​Cellcard ថែរក្សា​អតិថិជន​ចាស់​បាន​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាក់ទាញ​បាន​អតិថិជន​ថ្មីៗ​ជាច្រើន​។​ដំណោះស្រាយ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​របស់ Nokia នឹង​ជួយ​ឲ្យ​ចក្ខុវិស័យ​របស់ Cellcard នៃ​ការផ្តល់ជូន​សេវា​អ៊ី​ន​ធើ​ណិ​ត​ចល័ត​លំដាប់ថ្នាក់​ល្អ​បំផុត ឲ្យក្លាយ​ជា​ការពិត​។​”

​ដំណោះស្រាយ Nokia ដែល​បាន​ផ្តល់​សម្រាប់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​៖
•​    ​Nokia SurePay អនុញ្ញាត​ឲ្យមាន​ការគណ​នាទឹក​ប្រាក់បា​ន​ភ្លាមៗ និង​បត់បែន​តម្រូវ​តាម​បទពិសោធន៍​អ្នកប្រើប្រាស់
•​    ​ដំណោះស្រាយ​កម្រិត​ខ្ពស់​នៃ Nokia's Single RAN ផ្អែក​លើ​ប្រសិទ្ធភាព​នៃ​ថាមពលផ្ទុក​ទិន្នន័យ​បាន​ច្រើន Flexi Multiradio 10 Base Station
•​    ​Cellcard នឹង​ប្រើប្រាស់​ផលិតផល 7750 Service Router (SR) portfolioពីNokia ដែលធ្វើឲ្យ​បណ្តាញ​បំពេញមុខងារ​បាន​ខ្ពស់ និង​អាច​បញ្ជូន​ទិន្នន័យ​ច្រើន​នៅក្នុង​យុគសម័យបច្ចេកវិទ្យាCloud និង Internet of Things (IoT)
•​    ​Nokia 9500 Microwave Packet Radio សម្រាប់​ទំនើបកម្ម​នៃ​បណ្តាញ​បញ្ជូន​ទិន្នន័យ  Microwave ដែល​ផ្តល់​នូវ​ទិន្នផល​ខ្ពស់ និង​គាំទ្រ​ដល់​ការវិវឌ្ឍ​ទៅកាន់​បច្ចេកវិទ្យា 5G
•​    ​សេវាកម្ម​របស់ Nokia រួម​មាន​ការធ្វើផែនកា​រ​បណ្តាញ ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ និង​ការរួមបញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ផ្សេងៗ និង​ការដំឡើង​សេវាកម្ម

​តើ​អ្នក​បាន​ដឹង​ឬទេ​?
•​    ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ពី 3.86 លាន​ក្នុង​ឆ្នាំ 2013 ដល់ 5.8 លាន​ក្នុង​ឆ្នាំ 2015 យោងតាម និយ័ត​ករ​ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា​។​
•​    ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ចល័ត​កើនឡើង​ដល់ 37% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយយោង​តាម GSMA Intelligence​។​

​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តាញ Nokia ៖
•​    ​ភ្ជាប់ Subscription ដើម្បី​ទទួលបាន​ព័ត៌មាន​ស្តីពី​តំបន់​ចំណាប់អារម្មណ៍​ជាក់លាក់​
•​    ​គេហទំព័រ​
•​    ​ប្លក់
•​    ​LinkedIn
•​    ​Twitter
•​    ​Facebook

​អំពី Nokia
Nokia គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការបង្កើត​នូវ​បច្ចេកវិទ្យា​ដែលជា​ចំណុចកណ្តាល​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​បស់​ពិភពលោក​។ ជាមួយ​ការស្រាវជ្រាវ និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ពី Nokia Bell Labs ក្រុមហ៊ុន​យើង​បាន​បំរើ​សេវាកម្ម​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ទំនាក់ទំនង រដ្ឋាភិបាល ក្រុមហ៊ុន​ធំៗ និង​អតិថិជន​ជាច្រើន ជាមួយ​ផលិតផល សេវាកម្ម និង​អាជ្ញាប័ណ្ណ​ជាច្រើន​។

​ពី​ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ 5G និង Internet of Things ទៅ​ដល់​ការបង្កើត​កម្មវិធី Virtual Reality  និង​សុខភាព​ឌីជីថល យើង​កំពុង​ធ្វើ​ការផ្លាស់ប្តូរ​អនាគត​នៃ​បច្ចេកវិទ្យា​ដើម្បី​កែប្រែ​បទពិសោធន៍​របស់​មនុស្ស​។ http://www.nokia.com

​ផ្នែក​សាកសួរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
Nokia
APAC Media Relations
Cordia So
​ទូរស័ព្ទ​លេខ​៖ +852 9747 5873
​អ៊ី​ម៉ែ​ល​៖ cordia.so@nokia.com

​ផ្នែក​ទំនាក់ទំនង
​ទូរស័ព្ទ​លេខ​៖ +358 (0) 10 448 4900
​អ៊ី​ម៉ែ​ល​៖ press.services@nokia.com


 ពាក្យគន្លឹះ  Nokia​

ព័ត៌មានផ្សេងទៀត