​មន្ទីរពេទ្យ​កាល់ម៉ែត​​ផ្តល់​សេវា​ពិនិត្យ​​មាត់ស្បូន​​ដោយ​ឥតគិតថ្លៃ​!​

20-01-2017 4:13 pm 1467

​មន្ទីរពេទ្យ​កាល់ម៉ែត​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ស្ត្រី​ទាំងអស់ឲ្យ​បាន​ជ្រាបថា មន្ទីរពេទ្យ​កាល់ម៉ែត​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន​លើក​ទី​៨ ដោយ​មាន​ការផ្តល់​សេវា​ពិនិត្យ​មាត់ស្បូន​ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ ៨ ខែ​កុម្ភៈ ដល់​ថ្ងៃ ៨ ខែ​មីនា ឆ្នាំ ២០១៧ ។ សូម​បងប្អូន​ស្ត្រី​ដែល​រៀបការ​រួច និង​មាន​អាយុ​ចាប់ពី ៣០ ដល់ ៥០ ឆ្នាំ ដែល​មិន​ឆ្លាប់​បាន​ពិនិត្យមា​ត់​ស្បូន​ក្នុងកំឡុង​១​ឆ្នាំ ឬ ២​ឆ្នាំមុន មេត្តា​ទូរស័ព្ទ​មក​ចុះ​ឈ្មោះ​ឲ្យបាន​រួសរាន់ តាមរយៈ​លេខ​ទូរស័ព្ទ ០៨៥ ២២ ១២ ៩២៕

ព័ត៌មានផ្សេងទៀត