ក្រុមហ៊ុន​​អាមេរិក​​នឹង​​វិនិយោគ​​លើ​​វិស័យ​ក​សិកម្ម​​ដោយ​​ប្រើ​​បច្ចេកវិទ្យា​ឌីជីថល​​មុន​​គេ​​នៅ​​កម្ពុជា​

20-01-2017 9:45 am 1725

​ក្រុមហ៊ុន​អាមេរិក​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល (Digital) លើ​វិស័យ​កសិកម្ម​ក្នុង​ការ​សិក្សា​ដី និង ទឹក គ្រោង​នឹង​ចុះ​មក​សិក្សា​មុនគេ​ក្នុង​ប្រទេស​កម្ពុជា លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្មដ៏​ទំនើប​នេះ​។ គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​នេះ គឺជា​គម្រោង​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ផ្សេងទៀត ដែល​រួមានការ​វិនិយោគ​លើ​វិស័យ​ថាមព​ល សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ប្រទេស​កម្ពុជា​។​នេះ​បើ​តាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​គួរបញ្ជាក់​ថា ការចាប់អារម្មណ៍​មក​បណ្ដាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ហ៊ុន សែន និង​លោកស្រី Margaret Ren នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារ​អាមេរិក (Bank of America) ប្រចាំ​ហុងកុង ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​កាលពី​ថ្ងៃ​ទី​១៩ មករា នៅ​ទីក្រុង Davos ប្រទេស​ស្វីស​៕

 ពាក្យគន្លឹះ  កសិកម្ម

ព័ត៌មានផ្សេងទៀត