សាម​សុង​ជា​ទូរស័ព្ទ​ដំបូង​គេ​បំផុត​ដែល​គាំទ្រ​បច្ចេកវិទ្យា VoLTE នៅក្នុង​ប្រទេស​កម្ពុជា​

16-01-2017 2:38 pm 1717

​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិកត្រូនិក ថ្មីៗ​នេះ​បាន​ធ្វើ​ការអះអាង​ថា​ទូរស័ព្ទ​ម៉ូ​ដែល ទំនើប​សាម​សុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ន​នេះ​គាំទ្រ​សេវា VoLTE(Voice over Long Term Evolution)  របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​ជាងគេ បំផុត​ក្នុង​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Smart Axiata​។ កត្តា​នេះ​ហើយ​នឹង​ធ្វើអោយ​សាម​សុង ក្លាយជា ក្រុមហ៊ុនទូរស័ព្ទ​ដំបូង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​គាំទ្រ​បច្ចេកវិទ្យា​ដែល​អាច ប្រើប្រាស់​បាន​នូវ VoLTE​។

បច្ចេកវិទ្យា VoLTE​ផ្តល់ជូន​នូវ​ការហៅ​ចេញ​ជាមួយ​គុណភាព​សម្លេង​ច្បាស់​និង​បទពិសោធន៍​គុណភាព​ខ្ពស់​ដូច​ពេល​សន្ទនា​គ្នា​ផ្ទាល់​។ សំរាប់​អ្នកប្រើប្រាស់ ភាពខុស ប្លែក​គ្នា​នៃ​គុណភាព​ប្រៀប​បាន​ដូច​ជា​ពេល​យប់​និង​ពេល​ថ្ងៃ ដែល​អនុញ្ញាត​អោយ​អ្នក ប្រើប្រាស់ ធ្វើការ​ហៅ​ចេញ​និង​ទទួល​កា​ហៅចូល​ដោយ​គ្មាន​សំលេងរ​អាក់អួល​ឡើយ​។​

អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង​Galaxy S7 និង Galaxy S7 edge នាពេល​បច្ចុប្បន្ន​នេះ អាច​ប្រើប្រាស់​សេវាកម្ម VoLTE​របស់​ក្រុមហ៊ុន Smart Axiata​បាន​ហើយ​។​

VoLTE​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​បាន​ជាមួយ​កំពូល​ទូរស័ព្ទ​ទំនើប​សាម​សុង​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ប្រើប្រាស់​បាន​ជាមួយ​ទូរស័ព្ទ​ស៊េរី​ខ្ពស់​និង​មធ្យម​បាន​ផងដែរ​។  ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួម​ទាំង​ម៉ូឌែល​ផ្សេងៗ​ទៀត​ក៏​ស្ថិត នៅក្នុង​តំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​ជាមួយ VoLTE ហើយ​នឹង​ត្រៀម​រួច​ជា ស្រេច​សំរាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង​ក្នុង​ឆ្នាំ 2017 ផងដែរ​។  ក្រុមហ៊ុន​សាម​សុង កំពុងតែ​បន្ត​ទសន្សនៈវិស័យ ​«​សាម​សុង​នឹង​ប្តេជ្ញា​ប្រើប្រាស់​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា ទំនើប​ថ្មីៗ​ដែល​បាន​ស្រាវជ្រាវ​រកឃើញ ដើម្បី​ផលិត​ផលិតផល​និង   សេវាកម្ម​ប្រកបដោយ គុណភាព​ខ្ពស់ ជា​បុព្វហេតុ​ចូលរួម​ជាមួយ​សង្គម​សកល​ដ៏​ល្អ​ប្រសើរ​»​។​

អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd.
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ https://news.samsung.com/global/

 ពាក្យគន្លឹះ  សេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត