លោក​​ម៉ម សូណង់ដូ​ចំអក​ឲ្យ​​លោក​កឹម សុខា​​រឿង​​រក​យុត្តិធម៌​​ជូន​​លោក​​កែម ឡី​

13-01-2017 3:47 pm 5301
លោក​ម៉ម សូណង់ដូ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

​នៅក្នុង​ឱកាស​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​កែម ឡី​នៅ​ខេត្ត​តាកែវ​កាលពី​ពេល​ថ្មីៗ​នេះ លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ស្វែងរក​យុត្តិធម៌​ជូន​លោក​កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦​កន្លង​ទៅឲ្យ​បាន​។ ការប្តេជ្ញា​របស់​លោក​កឹម សុខា​នេះ ត្រូវបាន​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ម៉ម សូណង់ដូ​ចំអក​ថា “​លោក​កឹម សុខា​ជា​មាន់ស្ងោរ ដែល​គេ​ចងដៃ ចងជើង និង​បិទមាត់ រក​តែ​ជួយ​ខ្លួនឯង​មិន​បាន​ផង កុំថាឡើយ​រក​យុត្តិធម៌​ឲ្យ​លោក​កែម ឡី​”…………

 

​សំឡេង​លោក​ម៉ម សូណង់ដូ​៖

 

​ការ​ចំ​អក​ចំៗ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ ធ្វើឡើនៅ​ក្នុង​ឱកាស​លោក​ម៉ម សូណង់​ដូ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅក្នុង​ភូមិ​ព្រៃ​ផ្គាំ​គ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្ត​កែវ កាលពីថ្ងៃទី១០ខែមករា​៕

 ពាក្យគន្លឹះ  លោកម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត