គឹម ឌី​ណា​ ការងារកាន់តែ​ជោគជ័យ​បន្ទាប់​ពី​​ក្លាយជា​​មនុស្ស​​ញៀន​​នឹង​​ការអាន

12-01-2017 10:10 am 1633
កញ្ញា គឹម ឌីណា អ្នកអានព័ត៌មានទូរទស្សន៍ហង្សមាស

​​កញ្ញា គឹម ឌី​ណា អាច​ប្តូរ​ទម្លាប់​​បាន​យ៉ាង​ជោគជ័យ​​ពី​មនុស្ស​ម្នាក់​​មិន​ចូលចិត្ត​អាន ក្លាយជា​​មនុស្ស​ថ្មី​​ម្នាក់​ទៀត​​ដែល​ខ្វះ​ការអាន​មិនបាន​។ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ ឌី​ណា បាន​ប្រាប់​ឱ្យដឹងថា ដើមឡើយ​នាង​មិន​ចូលចិត្ត​អាន​ទេ តែ​ដោយសារ​ដឹង​ពី​សារសំខាន់​នៃ​ការអាន ជាពិសេស​អាជីព​ជា​អ្នកអាន​ព័ត៌មាន តម្រូវ​ឱ្យ​នាង​ព្យាយាម​រក​មធ្យោបាយ​យ៉ាងណា​ជម្រុញ​ឱ្យ​ខ្លួន មាន​ទម្លាប់​អាន​។​

សៀវភៅ​មួយ​ក្បាល​​ដែល​ធ្វើឱ្យ​កញ្ញា ឌី​ណា ចាប់ផ្តើម​មាន​ជំនក់​ចិត្តនឹង​ការអាន គឺ​ប្រលោមលោក​​របស់​កវី គ​ង្គ ប៊ុន​ឈឿន មាន​ចំណងជើង​ថា អំពិលអំពែក​។​
​តើ​កត្តា​អ្វីខ្លះ​ដែល​ជម្រុញ​ឱ្យ​​ឌី​ណា​​ក្លាយជា​មនុស្ស​ចូលចិត្ត​អាន​? ផល​អ្វីខ្លះ​ដែល​យើង​នឹង​ទទួលបាន នៅពេល​ក្លាយជា​មនុស្ស​មាន​ទម្លាប់​អាន​?

​សូម​ស្តាប់​​បទសម្ភាសន៍​រវាង រី ឧត្តម និង​កញ្ញា គឹម ឌី​ណា ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត