កុំ​ច្រឡំ​! ចំពោះ​ការ​ចល័ត​រថពាសដែក​​ក្នុង​ភូមិសាស្ត្រ​​រាជធានី​ភ្នំពេញ​​នា​ថ្ងៃទី​៥, ៩ ​មករា​​

05-01-2017 9:00 am 1945

​នៅវេលា​ម៉ោង​២​រំលង​អាធ្រា​ត ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ មាន​ការដឹកជញ្ជូន​សម្ភា​រយោធ​ភណ្ឌ​មួយចំនួន របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ០៤ មករា បានឲ្យដឹងថា ការដឹកជញ្ជូន​សម្ភារ​យោធ​ភណ្ឌ​ទាំងនេះ គឺ​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ រៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​រណ៌កោះ​ពេជ្រ ចាប់ពី​ថ្ង​ទី​៦ ដល់​ទី​៨ ខែ​មករា ឆ្នាំ​២០១៧​។

សាលាក្រុង​បានឲ្យដឹង​ទៀត​ថា សម្ភារ​យោធ​ភណ្ឌ​ទាំងនោះ​មាន រថពាសដែក​ចំនួន​២​គ្រឿង និង​រថយន្ត​យោធា​ចំនួន​១៥​គ្រឿង ដែល​ដឹក​ជញ្ជូន​ដោយ​កងពលតូច អន្តរាគមន៍​លេខ​៧០ ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លួវ​វេង​ស្រេង មហាវិថី​មុនី​រ៉េត មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​ព្រះ​សុធារស​។ សូមបញ្ជាក់​ថា សម្ភារ​យោធ​ភណ្ឌ​នេះ នឹង​ត្រូវ​ដឹក​ត្រឡប់​ចេញ​បន្ទាយ​វិញ នៅវេលា​ម៉ោង​២​រំលង​អាត្រា​ធ្រ នា​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧៕

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត