លោក​​​សាយ​ ​សំ​អាល់​​ថា​ ​សំរាម​​ជា​​បញ្ហា​​ដ៏​​ស្មុគស្មាញ

04-01-2017 4:01 pm 2010

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួលស្គាល់ថា សំរាម​ជា​បញ្ហា​ចោទ​មួយ ពិសេស​កាក​សំណល់​រឹង ដែល​មាន​នៅ​ទូទាំង​រាជធានី ខេត្ត និង​ទីប្រជុំជន នានា​ក្នុង​ប្រទេស​កម្ពុជា​។ ដោយ​បញ្ហា​សំរាម​ជា​បញ្ហា​ក្តៅ និង​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ទូទៅ ទើប​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា នេះ បាន​កោះហៅ​លោក​សាយ សំ​អាល់ មក​សួរ​ដេញដោល​។​

​លោក​ប៉ុល ហំ​ម ប្រធាន​គណកម្មការ​ទី​៣​នៃ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យដឹង​នៅក្រោយ​ការចូល​ឆ្លើយបំភ្លឺ របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ចង់ដឹង​ពី​បញ្ហា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​តាម​បណ្ដា​ខេត្ត ដែល​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​។ តែ​នៅ​ក្រោយ​ការបំភ្លឺ លោក​ប៉ុល ហំ​ម ក៏​បាន​ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង លើ​បញ្ហា​នេះដែរ​………

​សំឡេង​លោក​ប៉ុល ហំ​ម​៖

លោក​សាយ សំ​អាល់ បាន​ប្ដេជ្ញា​ថា នឹង​បន្ត​សហការ​ជាមួយ​គណៈកម្មការ​ទី​៣ របស់​រដ្ឋសភា ដើម្បី​រួម​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​សំរាម នៅ​តែ​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទៀត​។ ប៉ុន្តែ​ទន្ទឹម​នោះ សាលា​រាជ ធានី​ភ្នំពេញ ពិសេស​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​សំរាម​នេះ ត្រូវតែ​មាន​ឆន្ទៈ​ពិតប្រាកដ ទើប​អាច​បញ្ចប់​បញ្ហា​បាន​………

សំឡេង​លោក​សាយ សំ​អាល់​៖

សូមបញ្ជាក់​ថា ការចូល​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​សាយ សំ​អាល ធ្វើឡើង​បន្ទាប់​ពី​មានការ​កោះ​អញ្ចើញ​ពី​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដើម្បី​សួរ​ដេញដោល ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។ ក្រៅ​តែ​បញ្ហា​សំរាម ការអភិរក្ស​ធនធាន​ធម្មជាតិ ក៏ដូចជា​បញ្ហា​ព្រៃ​សម្បទាន ដែល​រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ឲ្យទៅ​ក្រសួង​កសិកម្ម ជា​អ្នកគ្រប់គ្រង​វិញ ក៏​ត្រូវបាន​គណៈកម្មកា​រ​ទី​៣​នៃ​រដ្ឋសភា លើក​មក​សួរ​ដេញដោល​ផងដែរ​៕

ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកសាយ សំអាល់

ព័ត៌មានផ្សេងទៀត