ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោកដូណាល់ ត្រាំ បានសរសើរដល់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន ដែលសម្រេចចិត្ដមិនសងសឹកចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក។នៅក្នុងសារតាមបណ្ដាញTwitterកាលពីថ្ងៃសុក្រ លោកត្រាំបានហៅការឆ្លើយតបរបស់លោកពូទីនជាការផ្លាស់ប្ដូរដ៏អស្ចារ្យ។លោកបន្ថែមថាលោកដឹងលោកពូទីនពិតជាមនុស្សឆ្លាត។មានប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិកក៏មិននឹកស្មានថាលោកពូទីនធ្វើដូច្នេះដែរ នោះគឺលោកមិនបណ្ដេញមន្ដ្រីទូតអាមេរិកចេញពីប្រទេសរុស្ស៊ី ដូចរុស្ស៊ីធ្លាប់ប្រកាសកន្លងមកទេ។ក្រសួងការបរទេសអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រសួងបានដឹងពីអ្វីដែលលោកពូទីនបានបញ្ជាក់ហើយ ប៉ុន្ដែពុំទាន់មានការឆ្លើយតបទៅវិញទេ៕