ព្រឹទ្ធសភា​នឹង​ពិនិត្យ​លើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​៨​មាត្រា​នៅ​ថ្ងៃ​០៣​មករា​

31-12-2016 10:01 am 1104

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣១ ធ្នូ​នេះ បាន​ជូនដំណឹង​ថា ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទៅ​០៣ មករា ឆ្នាំ​២០១៧ ដោយ​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​ចំនួន​២៖

១. ពិនិត្យ និង​សម្រេច​លើ​សំណើរ របស់​គណៈកម្មការ​ទី​៩ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤៧ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ និង​មាត្រា​៩០ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ប្រកាស​ឲ្យប្រើ​ដោយ ព្រះរាជក្រម​ចុះ​ថ្ងៃទី​០៩ មករា ឆ្នាំ​២០១៥ ទៅក្នុង​របៀបវារៈ ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣​។​

២.​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​ប្រជុំ​វិសាមញ្ញ ព្រឹទ្ធសភា នីតិកាល​ទី​៣៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត