ព្រះមហាក្សត្រនិង​សម្តេចម៉ែយាង​ទៅដល់​ខេត្ត​ព្រះសីហនុ​ដោយព្រះ​រាជ​សុវត្ថិភាព

30-12-2016 5:42 pm 1764

​ព្រះទីនាំង​រថភ្លើង​របស់ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ បាន​ទៅ​ដល់ ស្ថានីយ៍​រថភ្លើង​ក្នុង​ខេត្ត​ព្រះសីហនុ ប្រកប​ដោយ​ព្រះរាជ​សុខ​សុវត្ថិភាព នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែ​ធ្នូ​នេះ​។​

​សូមបញ្ជាក់​ថា មុនពេល ព្រះទីនាំង​រថភ្លើង​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​មក​ដល់​ពី​ស្ថានីយ៍​រថភ្លើង ខេត្ត​ព្រះសីហនុ គឺ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​ទត និង​សួរសុខទុក្ខ ដល់​មន្ត្រីរាជការ​ប្រចាំ​ខេត្ត​តាកែវ និង​ខេត្ត​កំពត និង ប្រជានុរាស្ត្រ យ៉ាងច្រើន​កុះករ ដែល​បាន​ឈរ​រង់ចាំ ដំណើរ​យាង​របស់​ព្រះអង្គ និង​សម្តេចម៉ែ​។​

​យ៉ាងណាក៏ដោយ ក្រោយពី​បាន​យាង​ដល់​ខេត្ត​ព្រះសីហនុ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏​បាន​យាង​ចូល​ព្រះរាជដំណាក់ ដែល​អមដំណើរ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត