លោក​​សុខ​ ទូច​​ស្វាគមន៍​​ឡើង​​វេទិ​កា​​តទល់​​ជា​មួយ​​លោក​​សួន​ សេរី​​រដ្ឋា​​រឿង​​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​

30-12-2016 4:22 pm 11331

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា ឆ្នាំ​ចាស់ ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​នេះ លោក​ឆ្លើយ​តប​ទៅ​នឹង​អ្នកនយោបាយ ហើយ​នឹង​បណ្ឌិត​សេក ដែល​ស្រែកដូរ​បាយ និង​ដូរ​បុណ្យ​មួយចំនួន ដែល​បាន​លើកឡើង​ពី​ប្រវត្តិ​សង្គ្រាម​ដែល អាមេរិកាំង​ទម្លាក់​គ្រាប់បែក​លើ​ដី​ខ្មែរ និង​ដែល​ប្រើ​ភាសា​ដៀល​គេ​ថា ធ្វើ​នយោបាយ មិន​អាន​ប្រវត្តិសាស្ត្រ​នោះ​។​

​ការលើកឡើង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ ហាក់​ចំអក​ឲ្យ​លោក​បណ្ឌិត​សុខ ទូច ប្រធាន​កិច្ចការ​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិតសភា​កម្ពុជា ដែល​បាន​និយាយ​អំពី​បញ្ហា​សោកនាដកម្ម​ដែល​កើតឡើង​ដោយ​សង្គ្រាម កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លងទៅនេះ​។ លោក​សួន សេរី​រដ្ឋា ចង់​ឡើង​វេទិកា​តទល់​វែកញែក​រក​ការពិត នៅ​ចំពោះមុខ​អ្នកចូលរួម​ទាំងអស់ ជាមួយ​លោក​បណ្ឌិត​សុខ ទូច ផងដែរ​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​បណ្ឌិត​សុខ ទូច បាន​មានប្រសាសន៍​ប្រាប់វិ​ទ្យវា​យោនៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ថា លោក​សួន សេរី​រដ្ឋា ដូច​លោក​ខឹម វាសនា​ដែរ ដែល​ពូកែ​ជេ​រលោក​។ លោក​បណ្ឌិត​សុខ ទូច បន្តថា លោក​មិន​ខ្លាច​ឡើង​វេទិកា​តទល់​ជាមួយ​លោក​សួន សេរី​រដ្ឋា នោះទេ ដើម្បី​បញ្ជាក់​ពី​ប្រវត្តសាស្ត្រពិ​តដល់​យុវជន ឲ្យបាន​ដឹង ប្រសិន​បើ​លោក​សួន សេរី​រដ្ឋា​អញ្ជើញលោក​ចូលរួម​…………..

​សំឡេង​លោក​បណ្ឌិត​សុខ ទូច​៖

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ រាជបណ្ឌិតសភា​កម្ពុជា បាន​ធ្វើ​បាវ​ថ​កថា​ស្ដី​ពី​តម្លៃ​នៃ​សន្តិភាព និង​គ្រោះមហន្តរាយ​នៃ​សង្គ្រាម ដែល​មាន​លោក​បណ្ឌិត​សុខ ទូចចូលរួម​ផងដែរ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត