រុស្ស៊ី​៖​ជា​ទង្វើ​​ចង់​បង្កហេតុ​​បើ​អាមេរិក​បន្ធូរ​​ច្បាប់​​លក់​សព្វាវុធ​​ទៅឲ្យ​​ក្រុម​ឧទ្ទាម​ស៊ីរី​

27-12-2016 4:18 pm 1521
កងទ័ពស៊ីរីកំពុងបាញ់កាំភ្លើងទៅកាន់ទីតាំងក្រុមឧទ្ទាមពេលប្រយុទ្ធនៅអាឡេប៉ូ

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី​២៧​ធ្នូ​នេះ​បាន​លើកឡើង​ថា ការ​ដែល​អាមេរិក​សម្រេចចិត្ដ​បន្ធូរកា​ររឹតបន្ដឹង​លើ​ការ​ផ្គ​ត់​ផ្គង់​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម គឺជា​សកម្មភាព​បង្កហេតុ​។​រដ្ឋាភិបាល​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កាលពីដើម​ខែ​ធ្នូ​នេះ បាន​ដកចេញ​នូវ​ច្បាប់​រឹតបន្ដឹង​មួយចំនួន នៃ​ការលក់​អាវុធ​ទៅឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​។​ធ្វើ​ដូច្នេះ វិមាន​ក្រឹម​ឡាំង​បាន​ចាត់ទុក​ជា​ការប្រថុយប្រថាន ព្រោះ​សព្វាវុធ​ទាំងអស់​នោះ​អាច​ធ្លាក់​ក្នុង​ដៃ​ក្រុម​ភេរ​វករ​។​ក្រសួងការបរទេស​រុស្ស៊ី​ក៏​ចាត់ទុកថា ទង្វើ​របស់​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា ប៉ុនប៉ង​ធ្វើឲ្យ​ស្ថានភាព​ស្មុគស្មាញ មុនពេល​លោក​ដូណាល់ ត្រាំ​ចូលកាន់​តំណែង​ប្រធានាធិបតី​។​ម្យ៉ាង​ការ​បើកដៃ​ឲ្យ​អាវុធហូរ​ចូលទៅក្នុង​ដៃ​ក្រុម​ឧទ្ទាម​ធូររលុង​បែបនេះ អាច​គំរាមកំហែង​ដល់​សុវត្ថិភាព​នៃ​យន្ដហោះ​ចម្បាំង និង​កងទ័ព​រុស្ស៊ី​ដែល​កំពុង​ជួយ​រដ្ឋាភិបាល​ប្រធានាធិបតី​ស៊ី​រី ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​៕

 ពាក្យគន្លឹះ  រុស្ស៊ី

ព័ត៌មានផ្សេងទៀត