ខេត្ត​មួយចំនួន​អាច​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​២៨​ដល់​៣០​ខែ​ធ្នូ​

26-12-2016 4:32 pm 1370

​បន្ទាប់ពី​បាន​តាមដាន​អាកាសធាតុ​រួចមក​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានអោយដឹងថា ចាប់ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦​ខ្យល់​មូសុង‍ន​ឦសាន​នឹងប​ង្កើ​ន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ដែល អាច​ធ្វើអោយ​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត​មណ្ឌល​គី​រី រតនគីរី ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨​អង្សា​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បានអោយ​ដឹង​បន្ថែម​ថា ព្យុះ​ទី​ហ្វុង​ណុក ថេន បាន​នឹង​កំពុងស្ថិត​នៅ​តំបន់ឆ្នេរ ភាគ​ខាងលិច​រដ្ឋធានី​ម៉ានីល​។​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ព្យុះ​នេះ​នឹង​ថយឥទ្ធិពល​មក​ជា​វិសម្ពាធ​។​ចំណែក​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ព្យុះ​នេះ​នឹង​អស់​ឥទ្ធិពល​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​ប្រទេស​វៀតណាម​៕

ព័ត៌មានផ្សេងទៀត