សៀវភៅ ​ស្រមោល ​ចម្រុះ​​ស្នាដៃ​​ជ័យលាភី​​កំណាព្យ​​ពី​៥​កវី​

26-12-2016 9:49 am 1762

​ស្រមោល ជា​សៀវភៅ​មួយ​ក្បាល​ដែល​ទើបតែ​បាន​បោះពុម្ពផ្សាយ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។ ការ​រចនា​នៅលើ​តួ​ក្រប​នៃ​សៀវភៅ​នេះ យើង​ឃើញ​មាន​ផ្ទៃ​ពណ៌​ខ្មៅ និង​មាន​រូប​ដៃ​មួយ ឈោង​ចាប់​ដៃ​មួយទៀត​ដែល​មាន​លក្ខណៈ​ជា​ស្រមោល​ព្រា​លៗ​។

តាមរយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​ពី​លោក យ៉េង ឈាង​លី អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ទាំង​៥​រូប នៃ​សៀវភៅ​ស្រមោល​បានឱ្យដឹងថា ស្រមោល​គឺជា​កម្រង​ស្នាដៃ​កំណាព្យ​ខ្មែរ​បែប​ទំនើបនិយម ដែល​បាន​បោះពុម្ព​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។​

ស្រមោល មិន​ត្រឹមតែ​ជា​ការប្រមូលផ្តុំ​កម្រង​ស្នាដៃ​អនុស្សាវរីយ៍​រវាង​គ្រូ និង​សិស្ស​ប៉ុណ្ណោះ​ទេ អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ គឺ​គ្រប់​ស្នាដៃ​កំណាព្យ​ទាំងអស់​នៅក្នុង​សៀវភៅ​នេះ សុទ្ធសឹងតែ​ជា​ស្នាដៃ​ធ្លាប់​ជាប់​ជ័យលាភី​ពី​សមាគម​អក្សរសិល្ប៍​នូហាច កាលពី​ឆ្នាំ​កន្លងទៅ​ផង​ដែរ​។​

តើ​សៀវភៅ​កម្រង​កំណាព្យ​មួយ​នេះ មាន​លក្ខណៈ​ពិសេស​អ្វី​ផ្សេងទៀត​?

ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង រី ឧត្តម ជាមួយ​លោក យ៉េង ឈាង​លី ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត