ឈ្មោះ​ជាង​២​ពាន់​នាក់​ដែល​គ​.​ជ​.​ប ទើប​ទទួល​ពិតជា​បាន​ចុះឈ្មោះ​បោះឆ្នោត​មែន​

23-12-2016 10:04 am 612

ឈ្មោះ​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២​ពាន់​នាក់ ដែល​ត្រូវបាន​បញ្ជូន​គ​.​ជ​.​ប ក្រោយ​បិទ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត ពិតជា​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ពិតមែន​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ម៉ៅ សុភា​រិទ្ធ អគ្គលេខាធិការរង​គ​.​ជ​.​ប​។​

​សូមបញ្ជាក់​ថា ឈ្មោះ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ ដែល​បញ្ជូន​មក​ចុងក្រោយ​នេះ គឺ​គ​.​ជ​.​ប ទើបតែ​ទទួលបាន​មក​ពី​១៣​ខេត្ត ដែល​មាន​បញ្ហា​រអាក់រអួល ផ្នែក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ជាហេតុ​មិន​បាន​បញ្ជូន​មក​គ​.​ជ​.​ប តាម​ការកំណត់​។ ដូច្នេះ នៅ​ថ្ងៃ​ទី​២៣​ធ្នូ​នេះ ទើប​គ​.​ជ​.​ប បើក​កិច្ចប្រជុំ​ពិនិត្យ លើ​បញ្ជី​ឈ្មោះ​ទាំងនេះ ដើម្បី​ដាក់​បញ្ជូល​បន្ថែម ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​៕ ដោយៈ​សៅ វិសាល​-​អឿន ភា​រ៉ា

 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត