អ្នក​ជំនាញ​​សាទរ​​ចំពោះ​​ការ​ចុះ​បញ្ជី​​យានយន្ត​​តាមអន​ឡាញ​​តែ​​បារម្ភ​​ពី​ការ​ប្រើ​​បច្ចេកវិទ្យា​

21-12-2016 5:13 pm 1443

ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ និយោជិត​របស់​ភ្នាក់ងារ​កម្ពុជា​នាវាចរ​កាំសាប លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើង​ថា ក្រសួង​កំពុង​ពិនិត្យ​នីតិវិធី​ក្នុង​ការសម្រេច​ដាក់ឲ្យ​ប្រើប្រាស់​ការចុះប​ញ្ជី​យានយន្ត និង​ការស្នើ​សេវា​ផ្សេងៗ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងអស់​ចាប់ពី​អំឡុង​ខែ​មករា ដើមឆ្នាំ​២០១៧ នេះ​តទៅ ដែល​លោក​ថា ការងារ​នេះ បង្ក​ការ​ងាយស្រួល​ដល់​ប្រជាព​រដ្ឋ​។ ចំពោះ​ចំណូល​បាន​ពី​ការចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ត្រូវបាន​លោក​រំពឹង​ថា មាន​ការកើនឡើង​ច្រើន​ផងដែរ​…….

​សំឡេង​លោក​ស៊ុន ចាន់ថុល​៖

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អ្នកឃ្លាំមើល​ប្រព័ន្ធ​គណនេយ្យភាព​សង្គម​លោក​សន ជ័យ បាន​ថ្លែងថា ការធ្វើកំណែទម្រង់​ឲ្យមាន​ការចុះបញ្ជីយាន​យន្តតា​ម​អន​ឡាញ​ជា​ការ​ល្អ​ដែរ​។ ក៏​ប៉ុន្តែ​លោក​យល់ថា នៅតែ​ជា ឧបសគ្គ​នៅឡើយ ព្រោះ​ការយល់ដឹង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ប្រជាពលរដ្ឋ ហាក់​នៅ​មាន​កម្រិត​នោះ​……….

សំឡេង​លោក​សន ជ័យ​៖

​សូមបញ្ជាក់​ថា ការចុះបញ្ជី​យានយន្ត​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នេះ កន្លងមក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដាក់ឲ្យ​ប្រើប្រាស់​សាក​ល្ប​ង​ម្ដង​រួចមកហើយ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ឲ្យ​អនុវត្តជា​ផ្លូវការ​នៅឡើយ​ទេ​។ ក្រសួង​ក៏​បាន​អះអាងថា ការធ្វើ​បែប​នេះ​គឺ​អាច​បង្កើន​គណនេយ្យភាព​ការងារ ពន្លឿន​ប្រសិទ្ធភាព​ការផ្តល់សេ​វា និង​ពង្រឹង​ដល់​ការកាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​ផងដែរ​៕

​ដោយ៖ ធុច ធារ៉ា

 ពាក្យគន្លឹះ  ក្រសួង​សាធារណការ

ព័ត៌មានផ្សេងទៀត