លោក​ដូណាល់​ត្រាំ​ឲ្យ​ចិន​រក្សាទូក​គ្មាន​មនុស្ស​បើក​ដែល​រឹបអូស​បាន​ទុក​សិន​

18-12-2016 3:51 pm 4429

​បន្ទាប់​ពី​ចិន​បាន​សម្រេច​ប្រគល់ទូក​គ្មាន​មនុស្ស​បើកឲ្យ​អាមេរិក​វិញ នៅពេល​នេះ​ស្រាប់តែ ប្រធានាធិបតី​អាមេរិក ទើប​ជាប់​ឆ្នោត​លោក​ដូណាល់​ត្រាំ ប្រកែក​មិន​ព្រម​ទទួល​វិញ និង​ប្រាប់​ឲ្យ​ចិន​រក្សាទូក​ដែល​ចិន​រឹបអូស​បាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទុក​សិន​ចុះ​។ នេះ​បើ​តាម​ការឲ្យដឹង​នៅលើ Twitter​របស់​លោក​ដូណាល់​ត្រាំ​នៅ​ថ្ងៃ​សៅរិ៍​។​

​គួរ​ជម្រាបជូន​ថា ដំបូង​ឡើយ​មន្ទីរ​បញ្ច​កោណ​អាមេរិក បានទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង ប្រគល់​ទូក​គ្មាន​មនុស្ស​បើក ដែល​ខ្លួន​ដាក់ពង្រាយ​នៅ​បាតសមុទ្រ ដើម្បី​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ ទាក់ទង​និង​កម្រិត​ជាតិ​ប្រៃ នៃ​ទឹកសមុទ្រ​រួម​ទាំង​សីតុណ្ហភាព​ផង​នោះ មកវិញ​។ ប៉ុន្តែ​ភ្លាមៗ​ទីក្រុង​ប៉េកាំង​បាន​ប្រកែក​មិន​ព្រម​ប្រគល់​ទូកគ្មានមនុស្សបើក​នោះ​ឲ្យ​អាមេរិក​វិញ​ទេ​។​

​បើ​តាម​មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាង​ថាទូកគ្មានមនុស្សបើក​នោះ​គ្មាន​បង្ក​សកម្មភាព​ហិង្សា​ណាមួយ​ឡើយ​។ ចំពោះ​ចិន​ដែល​ចាប់​យកឧបករណ៍មុជ​ក្នុង​ទឹក​ទំនើបរបស់​អាមេរិក​ពេលនេះ អាច​ជា​ការព្រមាន​ទៅ​អាមេរិក​ម្ដង ទៀត កុំឲ្យ​មក​ឈឺឆ្អាល​និង​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង​ផ្ដេសផ្ដាស បើ​មិន​អ៊ីចឹង​ទេ​ចិន​មិន​លើកលែង​ដាច់ខាត​។​ចិន​បាន​អះអាង​ប្រមាណ​៩០​ភាគរយ នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។​ប៉ុន្ដែ​ប្រទេស ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់ ថា​ការអះអាង​របស់​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​៕

 

 ពាក្យគន្លឹះ  អាមេរិក-ចិន

ព័ត៌មានផ្សេងទៀត