ព្រោះតែ​រុស្ស៊ី​​ធ្វើឲ្យ​សេត​វិមាន​​និង​ក្រុម​ការងារ​​លោក​ត្រាំ​​មើល​មុខ​គ្នា​​លែង​ចំ​

17-12-2016 9:22 am 6629
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកបារ៉ាក់ អូបាម៉ា

​ដោយសារ​តែ​រុស្ស៊ី​ធ្វើឲ្យ​សេត​វិមាន​និង​ក្រុម​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ប៉ះទង្គិច​ដោយ​ពាក្យសម្ដី​យ៉ាងធ្ងន់ធ្ងរ​។​រុស្ស៊ី​ជា​ដើមហេតុ​ធ្វើឲ្យ​មាន​ភាព​តានតឹង គឺ​ទាក់ទង​នឹង​សកម្មភាព​ដែល​រុស្ស៊ី​បាន​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត រំខាន​ដល់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​។​

​ខាង​សេត​វិមាន​បាន​ចោទប្រកាន់​ចំៗ​ទៅ​រុស្ស៊ី ក្រោម​ការដឹកនាំ​របស់​លោក​វា្លឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ទៅលើ​ទិន្នន័យ​បុគ្គល ស្ថាប័ន និង​គណបក្ស​ប្រជាធិបតេយ្យ​ផង ដើម្បី​ជួយ​លោក​ដូណាល់ ត្រាំ​ឲ្យ​ជាប់ឆ្នោត​។​អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ថា “​វា​ជា​ការពិត​ដែល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ លើក​ទឹកចិត្ដ​ឲ្យ​រុស្ស៊ី​វាយប្រហារ​លើ​គូប្រជែង ព្រោះ​លោក​ជឿជាក់​ថា​អាច​ជួយ​យុទ្ធនាការ​របស់​លោក​បាន​។​”

​អ្នកនាំពាក្យ​សេត​វិមាន​និយាយ​ដូច្នេះ បន្ទាប់ពី​លោក​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា លោក​ត្រាំ​បាន​ដឹង​មុន​រួចជាស្រេច​មុន​ថ្ងៃ​បោះឆ្នោត ថា​រុស្ស៊ី​បាន​ពាក់ព័ន្ធ ហើយ​ការ​ពាក់ព័ន្ធ​គឺ​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​យុទ្ធនាការ​គូរ​ប្រជែង​របស់​លោក​ដូណាល់ ត្រាំ នោះ​គឺ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​។​

ប៉ុន្ដែ​ការចោទប្រកាន់​ត្រង់ៗ​របស់​សេត​វិមាន ទីប្រឹក្សា​ជាន់ខ្ពស់​លោក​ដូណាល់ ត្រាំ​ឆ្លើយតប​វិញ​ថា ជា​ការ​មិន​ទទួលខុសត្រូវ​ដែល​មិន​នឹកស្មាន​ថា​អាច​និយាយ​ទៅ​រួច​។​អ្នកស្រី​Kellyanne Conway​សង្កត់ធ្ងន់​ថា “​គាត់​បាន​និយាយថា​លោក​ដូណាល់ ត្រាំ​បានដឹង​ពី​សកម្មភាព​រុស្ស៊ី វា​ជា​ការ​បង្កាត់​ភ្លើងកំហឹង​ឡើង​ហើយ​។​នេះ​ជា​សម្ដី​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ​។​ខ្ញុំ​ឆ្ងល់​ថា​លោក​អូ​បា​ម៉ា​ចេះតែ​ឯកភាព​ដែរ​។​”

ចំណែក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា “​ខ្ញុំ​នឹង​ប្រាប់​អ្នក​តែម្ដង​ចំពោះ​រុស្ស៊ី ប្រសិនបើ​អ្នក​កំពុង​ស្ដាប់ ខ្ញុំ​សង្ឃឹមថា​អ្នក​អាច​រកឃើញ​អ៊ីមែល​ដែល​បាត់​ចំនួន​០៣​ម៉ឺន ដែល​លោក​ស្រីគ្លីន​តុ​ន​បាន​លុប ពីព្រោះ​អ៊ីមែល​ដែល​បាត់​មាន​ផ្ទុក​ព័ត៌មាន​ឯកជន​មិន​ប្រក្រតី​របស់​លោក​ស្រីគ្លីន​តុ​ន​។​”​លោក​ដូណាល់ ត្រាំ​និង​ក្រុមការងារ​របស់​លោក​បាន​ចាត់ទុក​អ្វីដែល​សេត​វិមាន​បាន​និយាយ គឺជា​រឿង​ក​ប្លែង​៕

ព័ត៌មានផ្សេងទៀត