​លោក​ហ៊ុន ម៉ា​នី​នឹង​ធ្វើ​សន្និសីទកាសែត​ជុំវិញ​លទ្ធផល​ក្រោយ​ជួប​នាយករដ្ឋមន្ត្រី​ថៃ​

12-12-2016 6:21 pm 2804

​លោ​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​សន្និសីទកាសែត ជុំវិញ​លទ្ធផល នៃ​កិច្ច​ជំនួប​ពិភាក្សា​ការងារ ជាមួយ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ​នេះ វេលា​ម៉ោង​៨:០០​។​

​សូមបញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​នី បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៩ ធ្នូ ដើម្បី​ជួប​ពិភាក្សា​ដោយផ្ទាល់ ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ថៃ ដែល​ផ្តោត​សំខាន់ លើ​កិច្ចការ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​២៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកហ៊ុន ម៉ានី

ព័ត៌មានផ្សេងទៀត