“​គោល​នយោបាយ​​ចិន​តែមួយ​​”​កំពុង​ធ្វើឲ្យ​ចិន​និង​​លោកត្រាំ​​ពាក់​មុខយក្ស​​ដាក់គ្នា​

12-12-2016 4:19 pm 1040

​ទីក្រុង​ប៉េកាំង​ព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ​បានបង្ហាញ​ភាពស្រពិចស្រពិល ពាក់ព័ន្ធ​ការបន្ត​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ​។ យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​BBC ទីក្រុង​ប៉េកាំង​បានចាត់ទុក​លោក​ត្រាំ​ថា ជា​មនុស្ស​ពូកែ​នៅក្នុង​វិស័យ​ជំនួញ ប៉ុន្តែ​នៅក្នុង​ការងារ​ការទូត​លោក​ត្រាំ ប្រៀប​បាន​នឹង​កូន​ក្មេង​ម្នាក់​ដែល​មិន​ដឹង​អ្វី​។​

 

​ការលើកឡើង​របស់​ទីក្រុង​ប៉េកាំង​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រាំ បាន​ថ្លែង​នៅក្នុង​កញ្ចក់​ទូរទស្សន៍​​កាលពី​ថ្ងៃអាទិត្យ​ថា គ្មាន​ហេតុផល​អ្វី​ដែល​គួរ​បន្ត អនុវត្ត​គោលនយោបាយ​ចិន​តែមួយ ដោយ​គ្មាន​ការ​សម្បទាន​អ្វី​នោះទេ​។ គួរជម្រាបជូនថា ក្រោម​គោលនយោបាយ​ចិន​តែមួយ ទីក្រុង​វ៉ាស៊ីនតោន​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​ទីក្រុង​ប៉េកាំង ជាង​កោះ​តៃវ៉ាន់ ដោយ​ចិន​ជំរុញ​ឲ្យ​អាមេរិ​កទ​ទួលស្គាល់​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន​។​

គួរកត់សំគាល់​ដែរ​ថា សង្គ្រាមពាក្យសំដី​រវាង​អាមេរិក​និង​ចិន​នាពេលនេះ បាន​កើត​ឡើង​ជាង​មួយ​សប្តាហ៍ ក្រោយ​លោក​ត្រាំ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ហើយ​ភ្លាមៗ​កាលណោះ ចិន​ក៏​បាន​បង្ហាញ​ការមិនសប្បាយចិត្តនឹង​លោក​ត្រាំ ​ដែល​ស្និទ្ធស្នាល​ជាមួយ​តៃវ៉ាន់​ដែរ​៕

 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត