វិធា​វី​២០១៦​​ទទួល​​ការចាប់​អារម្មណ៍​ខ្លាំង​​រហូត​លក់​​អស់​​ពី​ស្តុក​

12-12-2016 12:08 pm 1066

​មិត្ត​អ្នកអាន​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ឃើញ​សៀវភៅ​មួយ​ក្បាល ដាក់​ចំណងជើង​ថា វិធា​វី​២០១៦​។ ចំណងជើង​នេះ បាន​ក្លាយទៅជា​ធ្នាក់​មួយ​ទាក់ចិត្ត​មិត្ត​អ្នកអាន ឱ្យ​រឹតតែ​ចង់ដឹង តើ​វិធា​វី​២០១៦​នឹង​ពិពណ៌​នា​អំពី​អ្វី​ទៅ​?

តាមរយៈ​វត្តមាន​អ្នកនិពន្ធ និង​ជា​តារា​ភាពយន្ត​កំពុង​ល្បី​ឈ្មោះ​លោក ហង្ស អច្ឆរិ​យា ដែល​បាន​ផ្តល់​កិត្តិយស ចូលរួម​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី សៀវភៅ​១​មួយ​សប្តាហ៍​របស់​វិទ្យុ​វា​យោ បានឱ្យដឹងថា វិធា​វី​២០១៦ ជា​កម្រង​ស្នាដៃ​ថ្មី​មួយទៀត ដែល​ប្រិយមិត្ត​អ្នកអាន​នឹង​ទទួល​អារម្មណ៍​ប្លែក ព្រោះ​សៀវភៅ​នេះ​ប្រជុំ​ទៅ​ដោយ​ស្នាដៃ​របស់​អ្នកនិពន្ធ​ជាច្រើនរូប​។​

គួររំលឹកថា នៅក្នុង​ពិ​ព័​រណ៍​សៀវភៅ​ថ្នាក់ជាតិ​ឆ្នាំ​២០១៦ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពីដើម​ខែ​ធ្នូ​កន្លងទៅ គេ​បាន​ឃើញ​មានការ​ដាក់តាំង​លក់​សៀវភៅ​ជា​ច្រើន​ប្រភេទ​។ កាន់តែ​ពិសេស វិធា​វី​២០១៦ ក៏​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ពិ​ព័​រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ​ផង​ដែរ​។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ លោក ហង្ស អច្ឆរិ​យា ម្ចាស់​ស្នាដៃ​ប្រលោមលោក​ខ្នាត​ខ្លី​ចំនួន​ពីរ​រឿង នៅក្នុង​សៀវភៅ​នេះដែរ ក៏​បាន​បង្ហើប​ឱ្យដឹងថា វិធា​វី​២០១៦ បាន​ក្លាយ​ជា​សៀវភៅ​ដែល​មាន​ការចាប់អារម្មណ៍​ខ្លាំង រហូត​លក់ដាច់​អស់ពី​ស្តុក​។​

​តើ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ទើប​ធ្វើឱ្យ​វិធា​វី​២០១៦ ទទួល​ការពេញចិត្ត​ច្រើន​ពី​ក្រសែភ្នែក​មិត្ត​អ្នកអាន​បែបនេះ​?
​ចង់​ជ្រាប​ច្បាស់ សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រី ឧត្តម និង​លោក ហង្ស អច្ឆរិ​យា ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត