៥ខែកន្លងផុតទៅ ​ភាពយុត្តិធម៌​​​នៅតែឆ្ងាយ​ហៅមិនលឺ​

10-12-2016 9:49 am 2613
លោកកែម ឡី អញ្ជើញជាវាគ្មិនរបស់វិទ្យុវាយោនាពេលកន្លងមក

​គិត​ត្រឹម​ថ្ងៃទី ១០ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ មាន​រយៈពេល​៥​ខែ​គត់ ដែល​លោក​កែម ឡី អ្នកវិភាគ​ការអភិវឌ្ឍន៍​សង្គម ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​។ រយៈពេល​៥​ខែ​មក​ហើយ​ពន្លឺយុត្តិធម៌​សម្រាប់​រូប​លោក​នៅតែ​មិនទាន់​ឃើញ​មាន​នៅឡើយ​។ ក៏​ប៉ុន្តែ​យ៉ាងណា​ក្ដី លោក​កែម ឡី នៅតែ​ស្ថិត​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​ដែល​ស្រលាញ់​ចូលចិត្ត​រូបលោក និង​ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន​ខ្មែរ ហើយ​ពួកគេ​នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​។

​សូមជម្រាបថា លោក​កែម ឡី ត្រូវបាន​ជនដៃដល់​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង Star Mart នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល​តិច ក្បែរ​ស្តុប​បូកគោ ស្ថិតក្នុង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ មរណភាព​របស់​លោក​កែម ឡី បាន​បន្សល់ទុក​នូវ​ការឈឺចាប់ និង​សោកស្ដាយ​យ៉ាងខ្លាំង ព្រមទាំង​បាន​បន្សល់​ទុក​ឲ្យ​ភរិយា​របស់​លោក​ក្លាយជា​ស្ត្រី​មេម៉ាយ និង​កូនកំព្រា​ដល់​ទៅ​៥​នាក់​។ បច្ចុប្បន្ន​ពួកគេ​កំពុង​រស់​នៅ​ក្រៅប្រទេស ដែល​ទទួល​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​៕

 ពាក្យគន្លឹះ  លោកកែមឡី

ព័ត៌មានផ្សេងទៀត