រដ្ឋមន្ដ្រី​ការពារជាតិ​​អាមេរិក​​អះអាង​បន្ដ​​រក្សា​ផលប្រយោជន៍​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​

07-12-2016 10:24 am 1957
​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Ash Carterពេលចូលរួម​ក្នុងកិច្ច​ប្រជុំ

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Ash Carter បាន​និយាយ​នៅ​ថ្ងៃ​ទី​០៧​ធ្នូ​នេះ​ថា អាមេរិក​បាន​បន្ដ​រក្សា​ផលប្រយោជន៍​ឲ្យ​ឋិតថេរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​កំពុង​រៀបចំ​កិច្ចការ​នេះ​ប្រគល់​ទៅឲ្យ​រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ ដែល​ទើប​ជាប់​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​។​លោក​Carter​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ព្យាយាម​ធ្វើឲ្យ​មាន​ភាព​ធូរស្រាល​ឡើងវិញ បន្ទាប់ពី​មាន​ក្ដីកង្វល់​ក្រោយ​លោក​ដូណាល់ ត្រាំ​ជាប់​ជា​ប្រធានាធិបតី​ថ្មី​។​ក្ដីកង្វល់​គេ​គិតថា អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​លោក​ដូណាល់ ត្រាំ អាច​នឹង​មាន​ការផ្លាស់​ប្ដូរ​គោលនយោបាយ ប៉ះពាល់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕​

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត